ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនជនបង្កបើករថយន្តបុករះស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្ពានព្រះមុនីវង្សចាស់​ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលការិយាល័យចរាចរណ៍រាជធានីភ្នំពេញ​ នៅថ្ងៃអង្គារ ១រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៨នេះ​ នឹងបញ្ជូនជនបង្កម្នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីសាកសួរករណីបើករថយន្ត ធុនធំ បុក រះ ម៉ូតូបីគ្រឿង នៅលើ ស្ពាន ព្រះមុនីវង្ស ចាស់ បណ្ដាលឱ្យ កិន បុរស ម្នាក់ ស្លាប់ ភ្លាម យ៉ាង អាណោចអាធ័មនិង រងរបួស ធ្ងន់ ម្នាក់ ។

នគរបាលបញ្ជាក់ថា​ ជនបង្កឈ្មោះ ឡាយ សុផាត ភេទ ប្រុស អាយុ ៤១ ឆ្នាំមាន ទីលំនៅ ភូមិ រំលោង សង្កាត់ សុព៍ណ ទេព ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍ នេះ កើត ឡើង នៅលើ ស្ពាន ព្រះមុនីវង្ស ចាស់ សង្កាត់ ច្បារអំពៅ ១ ខណ្ឌ ច្បារអំពៅ កាលពី រសៀល ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ ។

ប្រភពព័ត៌មាន បានឱ្យ ដឹងថា មុន កើតហេតុ មាន រថយន្ត ហ៊ីយ៉ាន់ដាយ ធុន ធំ មួយគ្រឿង បើកបរ ក្នុង ល្បឿន លឿន ពី ផ្លូវជាតិ លេខ ១ ឆ្ពោះ ឡើង ស្ពាន ព្រះមុនីវង្ស ចាស់ ។ រថយន្ត នោះបាន ជ្រុល ទៅបុក រះ ម៉ូតូ ចំនួន ពីរគ្រឿង ម៉ាក Zoomer-X និង ម៉ាក ហុងដា ឌ្រី ម សង់សេ១២៥ បណ្ដាលឱ្យ បុរស ម្នាក់ ត្រូវ រថយន្ត កិន ស្លាប់ នៅ ពីក្រោម កង់ យ៉ាង អាណោចអាធ័ម និង រងរបួស ធ្ងន់ ម្នាក់ ។

អត្តសញ្ញាណ ជនរងគ្រោះ សមត្ថកិច្ច មិនទាន់ បានទទួល ការបញ្ជាក់ នៅឡើយ ទេ ដោយ ស្ថិតក្នុង ការសង្គ្រោះ បន្ទាន់ ។ បន្ទាប់មក សមត្ថកិច្ច បាន ចុះ អន្តរា គម ធ្វើចរាចរណ៍ដែល កកស្ទះ និង ចាត់ការ ករណី គ្រោះថ្នាក់ នេះ តាម នី តិ វិធី ៕ ចេស្តា


ចែករំលែក៖