ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវឃាតកយកកាប់បិតកាប់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានយកកំបិតកាប់លើបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។​

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៦និង២០នាទីល្ងាច ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅតំបន់ក្បាលឡាន ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានដឹងថា អំពើឃាតកម្មនេះបានប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន ក្រោយពីបានធ្វើសកម្មភាពយកកាំបិត និង ដំបងវាយ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ងៀន វ៉ាន់ដែង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម នៅភូមិទិនដុងហាយ ឃុំទិនលឹម ស្រុកតានបៀន ខេត្តតាយនីញ ប្រទេសវៀតណាម មុខរបបដើរលក់ពូកតាមម៉ូតូបណ្តាលស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្នុងករណីនេះសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានថា មកពីមូលហេតុអ្វីនោះទេ។

ករណីនេះកម្លាំងនគរបាលនិងអាវុធហត្ថបានធ្វើកុសល្យវិច័យធ្វើកំណត់ហេតុ និងស្រាវជ្រាវស៊ីបអង្កេតដើម្បីតាមចាប់ខ្លួនជនល្មើសចាត់ការតាមច្បាប់ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖