ខេត្តព្រះសីហនុ៖ ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០យប់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសារធាតុញៀនម្នាក់ឈ្មោះ ប៉េង ភា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ ធ្វើសិប្បកម្មឈើ។
ជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហកាជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសាមគ្គីឃាត់ខ្លួន រួមទាំងវត្ថុតាងពាក់ព័ន្ធ១ចំនួនមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួនមួយកញ្ចប់ធំ, ថ្នាំគ្រាប់ចំនួនប្រាំកញ្ចប់ និងទូស័ព្ទដៃមួយគ្រឿង។
បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ