ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនបុរសអ្នកលក់សាច់ជ្រូកម្នាក់ប៉ុនប៉ងរំលោភមិនបានសម្រេចនៅក្នុងបន្ទប់ទឹក

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ អ្នកលក់សាច់ជ្រូកម្នាក់បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់”ប៉ុនប៉ងរំលោភសេពសន្ធវះ” បណ្តោះអាសន្នដាក់ពន្ធនាគារ។

មន្រ្តីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លោកហេង ផេងព្រះរាជអាជ្ញារងបានសម្រេចចោទប្រកាន់ឈ្មោះ វ៉ាន ម៉ាប់ មុខរបរលក់សាច់ជ្រួក ពីបទ”ប៉ុនប៉ងរំលោភ” និងបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរលោក ងួន វុទ្ធី ចេញដិការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារដើម្បីបើកការស៊ើបអង្កេតឈានៅសម្រេចទោស។

សូមរម្លឹកថា នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២២ និង០០នាទី នៅចំនុចបន្ទប់ទឹក ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលមានករណីប៉ុនប៉ងចាប់រំលោភ ។

នគរបាលស្រុកស្អាងបានឲ្យដឹងថា នរងគ្រោះឈ្មោះ ស.ស.ម.ត ស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ទីលំនៅខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះវ៉ាន ម៉ាប់ ហៅ គឿន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់ជ្រូក មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបន្តថា ជនរងគ្រោះបានចូលបន្ទប់ទឹកដោយមិនទាន់បានបិទគន្លឹះទ្វារទេ ស្រាប់តែមានឈ្មោះ វ៉ាន ម៉ាប់បានខ្ទប់មាត់ដោយដៃម្ខាងនិង ដៃម្ខាងទៀតច្របាច់ក និងបានយកអាវយឺតរបស់ខ្លួនដាក់លើស្មារបស់ជនរងគ្រោះ រួចនិយាយថា ÷ បើ ហ៊ានស្រែកសម្លាប់ហើយ ដុតផ្ទះចោល ពេលនោះជនរងគ្រោះ មិនហ៊ានស្រែកទេ ទើបឈ្មោះ វ៉ាន ម៉ាប់ បានស៊ើយរ៉ូបបម្រុងរំលោភ និងបាន បានយកទូរស័ព្ទរបស់ខ្លួនថតរូប(ស៊ែលហ្វី)។ ជនរងគ្រោះ ក៏បានរើបម្រះរត់ចេញពីឈ្មោះ វ៉ាន ម៉ាប់មក ក្រៅបន្ទប់ រួចបានស្រែកឲ្យម្តាយបង្កើត ជួយខ្លួន ភ្លាមនោះឈ្មោះ វ៉ាន ម៉ាប់ បានគេចខ្លួនពីកន្លែងកើតហេតុដោយបន្សល់ទុកអាវយឺតចំនួន០១។ លុះនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៩ និង ០០នាទីព្រឹក ទើបជនរងគ្រោះប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំ។

ក្រោយពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំបានអញ្ជើញឈ្មោះ វ៉ាន ម៉ាប់ មកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ វ៉ាន ម៉ាប់ បាន សរភាពថា÷ ខ្លួនមានសភាពស្រវឹងស្រាបានចាប់ ឱបជនរងគ្រោះ នៅក្នុងបន្ទប់ទឹក រួចថតរូប សែហ្វីស និងបានបន្សល់ទុកអាវយឺតចំនួន០១ពិតប្រាដកមែន៕ ឆ ដា


ចែករំលែក៖