ព័ត៌មានទាន់ហេតុការណ៍៖

AC Milan ចាប់អារម្មណ៍លោក Roberto Mancini មកដឹកនាំក្រុម

ចែករំលែក៖

អតីតគ្រូបង្វឹក Inter Milan និង Man City លោក Roberto Mancini ត្រូវបានក្លិប AC Milan របស់អ៊ីតាលីព្យាយាមមទាក់ទងមកធ្វើជាគ្រូបង្វឹកដឹកនាំក្រុមថ្មី បន្ទាប់ពីក្រុមបានបញ្ចប់តួនាទីលោក Vicenzo Montella ហើយបច្ចុប្បន្ននេះក្រុមបានផ្តល់សិទ្ធិដល់អតីតកីឡាករឆ្នើម Gennaro Gattuso ដឹកនាំក្រុមបណ្តោះអាសន្ន។

៤ប្រកួតចុងក្រោយរបស់ Gutto ធ្វើមិនបានល្អនោះទេគឺឈ្នះក្រុម Bologna 2- តែមួយប្រកួតប៉ុណ្ណោះ។ ដូច្នេះក្រុមបានកំណត់គោលដៅចង់បានអតីតអ្នកចាត់ការទូទៅក្រុម Inter Milanនិង Man City ដែលពេលបច្ចុប្បន្ននេះលោក Roberto Mancini កំពុងដឹកនាំក្រុមកំពូល Zenit St Petersburg នៅប្រទេសរុស្ស៊ី ខណៈពេលបច្ចុប្បន្នមានសេចក្តីរាយការណ៏មកថាៈលោក Mancini មិនសូវ សប្បាយចិត្តនិងជីវភាពរស់នៅប្រទេសរុស្សីនោះទេ។

ក្រុម AC Milan បានព្យាយាមទាក់ទងចង់បាន លោក Mancini ធ្វើជាគ្រូបង្វឹកដែលមានសញ្ជាតិអ៊ីតាលីស្រាប់មកកាន់កីឡដ្ឋាន San Siro Stadium ស្របពេលកិច្ចសន្យារបស់អ្នកចាត់ការទូទៅរូបនេះនៅជាមួយក្រុម Zenit St Petersburg មានសុពលភាពរហូតដល់ឆ្នាំ២០២២។ ម៉្យាងវិញទៀត ក្រុម AC Milan ត្រូវចរចាដោះស្រាយផងដែរលើប្រាក់ពលកម្មសម្រាប់គ្រូបង្វឹករូបនេះ ព្រោះពេលបច្ចុប្បន្នលោកទទួលបានទឹកប្រាក់១៣០.០០០ ផោនក្នុង១សប្តាហ៍ជាមួយក្រុមដែលដឹកនាំនាពេលបច្ចុប្បន្ននេះ។ ដូច្នេះប្រសិនបើលោក Mancini វិលមកអ៊ីតាលីប្រាក់ឈ្នួលនឹងកើនឡើង ៕ ដេវីត


ចែករំលែក៖