ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយការិយាល័យចរាចរជើងគោក ចុះអនុវត្តនិងឃាត់ម៉ូតូ រថយន្ត បើកបញ្រ្ចាសទិសចរាចរ

ចែករំលែក៖

ភ្នំពេញ៖ រយះពេល២ថ្ងៃនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសចរាចរនៅរង្វង់មូលជុំវិញវិមានឯករាជ្យ និង ផ្លូវព្រះសុរាម្រឹត ដោយឃាត់បានម៉ូតូជាច្រើនគ្រឿង ។

ការចុះអនុវត្តន៍ច្បាប់ចរាចរនេះ បានធ្វើឡើងនៅថ្ងៃច័ន្ទ ១៥កើត និង ព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០២ ខែ មករា ឆ្នាំ២០១៨នេះ ជាលទ្ធផលបានឃាត់ម៉ូតូរ៉ឺម៉ចំនួន០២ គ្រឿង ម៉ូតូបើកបរបញ្រ្ចាសទិសចរាចរចំនួន ១៦គ្រឿង និងរទះលក់កាហ្វេចំនួន០១គ្រឿង សរុបចំនួន ៖ ៤២ គ្រឿង និង បានបញ្ជូនទៅការិយាល័យចរាចរ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីកាអប់រំណែនាំបន្តតាមនីតិវិធី ។

ក្នុងប្រតិបត្តិការនោះដែរ រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនអ្នកធ្វើដំណើរឆ្លងកាត់តាមរង្វង់មូលវិមានឯករាជ្យទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុផង បញ្ចៀសបាននូវការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សូមមានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា ក៏ដូចជាសោភណ្ឌភាពរាជធានីភ្នំពេញបានល្អប្រសើរផងដែរ ៕ ស តារា


ចែករំលែក៖