បើយោងទៅតាមគេហទំព័រកីឡាករGoal បានឲ្យដឹងថា កីឡាករចំនួន៩រូបនឹងត្រូវចប់ កុងត្រាជាមួយនឹងក្រុមបិសាចក្រហម Manchester United ដោយពុំទាន់ដឹងថា កីឡាកររូបណាបន្តនៅ ឬចាកចេញឡើយសម្រាប់រដូវកាលក្រោយឆ្នាំ២០១៨-២០១៩។
ក្នុងខែមករា កីឡាករដែលមានកុងត្រាត្រូវចប់ អាចចុះកុងត្រាជាមួយនឹង ក្លិបដែលនឹងលេងឲ្យ ក្នុងរយៈពេល៦ខែមុនផ្លាស់ទៅជាផ្លូវការ។
ខាងក្រោមនេះគឺជាកីឡាករទាំង៩រូបដែលចប់កុងត្រាក្នុងឆ្នាំ២០១៨៖
1.ខ្សែបម្រើការពារសញ្ជាតិហុល្លង់ Daley Blind បានចុះហត្ថលេខាមកលេងឲ្យបិសាចក្រហមនៅក្នុងឆ្នាំ២០១៤ក្រោយការដឹកនាំរបស់លោក Louis van Gaal។ កីឡាករវ័យ២៧ឆ្នាំរូបនេះ អាចលេងជាខ្សែបម្រើ-ការពារ និងការពារតែម្តង។
2.កីឡាករជើងចាស់សញ្ជាតិអង់គ្លេស Michael Carrick វ័យ៣៦ឆ្នាំស្ទើរតែគ្នាឱកាសបង្ហាញខ្លួនសោះតែម្តងនៅក្នុងរដូវកាលឆ្នាំ២០១៨នេះ ដោយបានលេងតែម្តងប៉ុណ្ណោះនៅពាន Carabao Cup។
3.ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Marouane Fellaini-Bakkioui ខកខានមិនបានបង្ហាញខ្លួនក្នុងចំណោម១០ប្រកួតចុងក្រោយរបស់បិសាចក្រហម ដោយសារតែរបួស។ កីឡាករវ័យ៣០ឆ្នាំនេះទំនងជានឹងរកផ្លូវចាកចេញពីទឹកដី Old Traffordហើយ។
4.កីឡាករសញ្ជាតិអេស្ប៉ាញ ក៏ពុំសូវបានបង្ហាញខ្លួននោះ ទេសម្រាប់រដូវកាលថ្មីប៉ុន្តែក្នុងរដូវកាលចាស់ គាត់មានទម្រង់លេងល្អដែលអាច ឲ្យគាត់នៅតែជាខ្សែបម្រើសំខាន់របស់លោក Mourinhoដដែរ។
5.ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimović កុំពុងតែញុំាញីដោយសារបួសខ្លាំងដោយបង្ហាញខ្លួនតែ២ដងប៉ុណ្ណោះឲ្យ Manchester United ខណៈដែលតំរង់លេងរបស់គាត់កាន់តែធ្លាក់ចុះ។
6.អ្នកចាំទី Samuel Luke Johnstone ត្រូវបានក្លិបបិសាចក្រហមខ្ចីជើងពីក្រុម Aston Villa រយៈពេលមួយរដូវកាលពេញ។
7.Juan Manuel Mataក៏ដូចជាមិត្តរួមជាតិអេស្ប៉ាញ Herreraផងដែរ ដោយក្លិបមិនទំនងជាអនុញ្ញាតចាកចេញពីក្លិបនោះទេ។ កីឡាករវ័យ២៩ឆ្នាំរូបនេះនៅតែជាកីឡាករសំខាន់របស់លោក Jose Mourinho បន្ទាប់ពីផ្លាស់ពីក្រុមតោខៀវមករយៈពេល១៨ខែមកហើយ។
8.ខ្សែការពារស្លាបឆ្វេង Luke Shaw អតីតកីឡាកររបស់ក្លិប Southampton បានបង្ហាញខ្លួនដោយជោគជ័យជាមួយនឹងក្លិប ប៉ុន្តែហាក់បីដូចជាមិនអាចប្រកួតយកតំណែងជាមួយនឹងកីឡាករ Antonio Valenciaដែលកំពុងមានទម្រង់លេងយ៉ាងល្អនោះទេ។
9.Ashley Young បានវិវឌ្ឍន៍ខ្លួនទៅជាខ្សែការពារមួយដ៏គួរឲ្យលោក Jose Mourinhoទុកចិត្តបាន។ កីឡាករវ័យ៣២ឆ្នាំរូបនេះប្រហែលជាអាចទទួលបានការតកុងត្រាថ្មីដល់ឆ្នាំ២០១៩ ៕ ដេវីត