ព័ត៌មានទាន់ហេតុការណ៍៖

លួចកាបូបបានហើយតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលូកយកកាបូប និងទូរស័ព្ទដៃពីបុរសម្នាក់ស្រវឹងហើយងងុយដេកនៅលើបង់ខាងមុខផ្ទះគេ ។ ហេតុការណ៍នេះ កើតឡើងការពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅត្រង់ចំណុចផ្លូវ៤៣០ សង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ កែវ ពិទូ អាយុ១៩ ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាអ្នកលេងភ្លេងនៅហាងផឹកស៊ីមួយកន្លែង ខណៈចប់ម៉ោងក៏ស្រវឹងស្រាខ្លាំងពេក ហើយងងុយគេងផងនោះ បានជិះម៉ូតូបានពាក់កណ្តាលផ្លូវ ក៏ឈប់ម៉ូតូហើយទៅដេកនៅលើបង់ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងក៏ឈប់ហើយឃើញឱកាសល្អ ក៏លូកកាបូបដៃជនរងគ្រោះយកទូរស័ព្ទដៃម៉ាក Samsung បានសម្រេច ហើយបម្រុងនឹងរត់គេចត្រូវបានសមត្ថកិច្ចល្បាតឃើញឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទួលទំពូង១ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលទំពួង១ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖