ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងបង្កើតមូលនិធិស៊ីក្លូ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបង្កើតមូលនិធិស៊ីក្លូ ។

សម្តេចបានថ្លែងថា៖ «ខ្ញុំនឹងបង្កើតមូលនិធិស៊ីក្លូ

បងប្អូនអ្នកធាក់ស៊ីក្លូ ក៏ជាបងប្អូនកម្មករក្រៅប្រព័ន្ឋដែរ។ បងប្អូនក៏ត្រូវការកិច្ចគាំពារសុខុមាលភាពដូចគ្នា។ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករស៊ីក្លូទូទាំងប្រទេសបានជ្រាបថា បងប្អូនគឺនឹងទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃទេ នៅក្នុងមន្ទីរពេទ្យរដ្ឋ។

ទន្ទឹមនឹងនេះ ខ្ញុំនឹងបង្កើត “មូលនិធិទ្រទ្រង់ស៊ីក្លូ” ដើម្បីជួយទ្រទ្រង់ និងអភិរក្សស៊ីក្លូ។ សូមបងប្អូនចូលរួមវិភាគទាន និងចូលរួមថែរក្សានិងជិះស៊ីក្លូដើម្បីកុំអោយស៊ីក្លូខ្មែរយើងបាត់បង់។ ស៊ីក្លូក៏អាចទាក់ទាញភ្ញៀវទេសចរផងដែរ។

សូមសប្បុរសជន និងបងប្អូនដែលមានបំណងចង់ចូលរួមគាំទ្រ និងទ្រទ្រង់ស៊ីក្លូគឺសូមចូលរួមផ្តល់វិភាគទានជាមួយខ្ញុំ។ ខ្ញុំគ្រោងនឹងបរិច្ចាគក្នុង១ឆ្នាំ ១២០លានរៀល» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖