ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៩ព្រឹក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានដោះស្រាយបញ្ហាកូដកម្ម និង បាតុកម្ម តាមមុខសញ្ញា បានចូលរួមប្រជុំជាមួយឯកឩត្តម លី សុធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ក.ប និង បានដឹកនាំប្រជុំសម្របសម្រួល និង ដោះស្រាយ ករណីកូដកម្ម បាតុកម្ម នៅក្រុមហ៊ុន M & V កាត់ដេរអន្តរជាតិ សាខាទី ៣ ដែលមានអាស័យដ្ឋាន ស្ថិតនៅដីឡូត៌លេខ ១៦២៣ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករចូលរួមធ្វើកូដកម្ម ចំនួន ១២០០នាក់ លើចំនួនសរុប ១២០០នាក់ ។
សមាសភាពចូលរួម មានដូចជា ៖ ឯកឩត្តម លី សុធា អគ្គលេខាធិការងក្រសួងការងារ ; លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ; លោក មុំ បូណា ប្រធានការិយាល័យ ក្រសួងការងារ ; លោក ឆាំ កែវ ពន្លឺ សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ; លោក ឈិត សុខន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ; លោក យិន ណាក់ ប្រធានរដ្ឋបាលរោងចក្រ ; អ្នកស្រី ទេព ម៉ូណា តំណាងនាយករដ្ឋបាលរោងចក្រ ; លោក សៅ វាសនា តំណាងរោងចក្រ ; លោក ណេន ស៊ី វ៉ា សហជីព ឯករាជ្យកម្ពុជា ; លោក ហ៊ុន ម៉ៃ សហជីព CIUF ; លោកស្រី សៀ គន្ធា សហជីព CWLUF និងបងប្អូនតំណាងកម្មករ កម្មការនី ចំនួន ១៥នាក់ ។
ក្រោយពីបានប្រជុំពិភាក្សា និង ផ្លាស់ប្តូរយោបល់យ៉ាងផុសផុលរួចមក អង្គប្រជុំទាំងមូល បានឯកភាពគ្នា មានដូចខាងក្រោម ៖ នាយកក្រុមហ៊ុន M & V កាត់ដេរអន្តរជាតិសាខាទី ៣ បានបញ្ជាក់អំពីគោលជំហរថាក្រុមហ៊ុនមិនមានការបិតទ្វាក្រុមហ៊ុននោះទេ ហើយនាយកក្រុមហ៊ុនធ្វើលិខិតធានា និង កិច្ចសន្យាជូន ។ ហើយក្រុមហ៊ុន និងមានការងារធ្វើ ចាប់ពី ខែ កុម្ភះ ឆ្នាំ ២០១៨ ខាងមុខនេះ តែមិនមានគ្រប់ក្រុមនោះទេ ដោយរងចាំខែ មិនា ឆ្នាំ ២០១៨ និងមានការងារធ្វើពេញលេញ ។ ប្រសិនបើដល់ខែ មិនា ឆ្នាំ ២០១៨ ក្រុមហ៊ុនមិនមានការងារអោយកម្មករកម្មការនី ធ្វើនោះទេ ក្រុមហ៊ុនត្រូវទូទាត់តាមលក្ខណ្ឌច្បាប់ការងារបានកំណត់ ។
ក្នុងអង្គប្រជុំនោះដែរ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការណែនាំឲ្យបងប្អូនកម្មករ កម្មការនី គោរពច្បាប់ រក្សាសណ្តាប់ធ្នាប់សាធារណះ ជៀសវៀងការធ្វើអំពើអ្វីដែលនាំឲ្យបាត់បង់ផលប្រយោជន៌របស់បងប្អូន និង ធ្វើការដោះស្រាយដោយសន្តិវិធី ៕ ស តារា