ភ្នំពេញ៖ ប្រជាពលរដ្ឋរស់ក្នុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការខឹងសម្បារ យ៉ាងខ្លាំងជាមួយអាជ្ញាធរខណ្ឌមានជ័យ ដែលមិនយកចិត្តទុកដាក់ និងមិនបើកភ្នែកមើលទាល់តែសោះ អំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
យោងតាមប្រភពពីដែលរស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់បានរាយការណ៍ទៅខាងអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារហើយអំពីបញ្ហាសំរាមនេះ ប៉ុន្តែអាជ្ញាធរដូចជាមិនខ្វល់ពីសុខទុក្ខរស់នៅរបស់ប្រជាពលរដ្ឋដែលបណ្តែតបណ្តោយឲ្យសំរាមគរដូចភ្នំ ដោយមិនមានវិធានការចុះសម្អាតបន្តិចម្តងសោះ ធ្វើឲ្យសំរាមពីមួយថ្ងៃទៅមួយថ្ងៃច្រើនឡើងៗ ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជិតខាង និង អ្នកធ្វើដំណើរដែរឆ្លងកាត់ចំនុចភូមិឬស្សីជាច្រើននាក់បានរិះគន់ចំៗទៅលើថ្នាក់ដឹកនាំខណ្ឌមានជ័យ ថា ជាមនុស្សគ្មានការទទួលខុសត្រូវ និង មិនមែនជាមន្រ្តីបំរើរាស្រ្តទេ មតិប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគំនរសំរាមនោះនៅផ្ទះលោកអភិបាលខណ្ឌវិញ តើគិតដូចម្តេចទៅ បើក្លិនស្អុយរលួយបែបនេះ ។
បច្ចុប្បន្នប្រជាពលរដ្ឋ ចាំមើលចំណាត់ការរបស់អភិបាលខណ្ឌមានជ័យ និងមានវិធានការយ៉ាងម៉េចចំពោះបញ្ហាសំរាមនេះ ហើយ ប្រជាពលរដ្ឋសង្ឃឹមលោកអភិបាលខណ្ឌរូបនេះនឹងចុះមកត្រួតពិនិត្យមើលទីតាំងខាងលើនេះជាក់ស្តែងផងដែរ ៕ ស តារា