ព័ត៌មានទាន់ហេតុការណ៍៖

ព្រះ​សង្ឃ​វត្ដ​ព្រះ​​ធម្ម​ត្រ័យ យក​ធូប​៣​​សរសៃ​ចារ​ប្រដាប់​ភេទ​ឧប​កិច្ច​​ឲ្យ​អស់​​ចង្រៃ​ប៉ូលិសចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ រឿង​អា​ស្រូវ​កើត​ឡើង​សម្រា​ប់​អ្នក​បួស បម្រើ​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ទៀត​ហើយ ធ្វើ​ឲ្យ​លេច​ឮ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ ពុទ្ធ​បរិស័ទ ចំណុះ​ជើង​វត្ត មិន​នឹង​ស្មាន​ដល់ និយាយ​ខ្សឹប​ខ្សៀវ​គ្នា ពេញ​ភូមិ បន្ទាប់​ពី​មាន​ព្រះ​សង្ឃ​មួយ​អង្គ គង់​នៅ​វត្ត​ព្រះ​ធម្មត្រ័យ ភូមិ​ព្រៃ​ស សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ បាន​ប្រព្រឹត្ត​ខុស​នូវ​សីល​ធម៌ វិន័យ ជំនឿ​ហួស​ហេតុ ដើម្បី​កេង​ចំណេញ បៀត​បៀន​កេរ្ត៍​ខ្មាស់ បន្ទាប់​ពី​យក​ធូប​៣​សរសៃ ទៅ​ចារ​ឧបកិច្ច ឲ្យ​បាត់​អស់​ចង្រៃ​លើ​ប្រដាប់​ភេទ​ស្រ្តី​ម្នាក់ គាប់​ជួន​ប្តី​ស្រ្តី​រង​គ្រោះ​ចូល​ទៅ​ទាន់​ស្រែក​ប្តឹង​ប៉ូលីស ឃាត់​នាំ​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៧ ។

ព្រះ​សង្ឃ​កំហូច​ខាង​លើ មិន​ត្រូវ​បាន​សមត្ថកិច្ច ឬ ចៅ​អធិការវត្ត បង្ហាញ​ឲ្យ​ស្គាល់​ព្រះ​នាម​ឡើ​យ ព្យាយាម​លាក់​បាំង ដើម្បី​លួច​ដោះ​ស្រាយ​គ្នា​រវាង​ព្រះសង្ឃ ជា​មួយ​ភាគីរងគ្រោះ​ដោយ​ស្ងាត់​ៗ រួម​ទាំង​មាន​ការ​ដឹង​ឮ​ពី​នគរ​បាល​ខណ្ឌ​ដង្កោ​ផង​ដែរ តែ​បើ​តាម​ប្រជា​ពលរដ្ឋ ក្បែរ​ខាង​គ្រាន់​តែ​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ​មួយ​អង្គ​ខាង​លើ មាន​ព្រះ​ជន្ម​ជាង​៦០​ព្រះ​វស្សា មាន​ស្រុក​កំ​ណើ​តនៅ​ខេត្ត​កំពង់ឆ្នាំ ទើប​តែ​មក​គង់​ស្នាក់​នៅ​វត្ត​ខាង​លើ​បាន​២​ព្រះ​វស្សា ។

បើ​តាម​អ្វី​ដែល​លោក​សង្ឃ​អង្គ​ខាង​លើ អួត តាំង​ខ្លួន មាន​បរមី ស្នង ស្តេច​ជាន់​ដើម​អង្គ​នេះ អង្គ​នោះ ពូកែ​ស័ក្ត​សិទ្ធ ខាង​មន្ត​​អាគម អូម​អា​ម ទស្សន៍​ទាយ​ឈុត កាត់​បគ្រោះ ធានា​អស់​ច​ង្រៃ ហើយ​ចំនួន​​២លើកមកហើយ លោក​សង្ឃ​មួយ​អង្គ​ខាង​លើ ប្រើ​វិធី​សាស្រ្ត​លួង​បញ្ឆោត​បំ​ភ័យ​ស្រ្តី​ៗ ដែល​ទៅ​ឲ្យ​លោក​គន់​គូរ​ទស្សន៍​ទាយ កាត់​បគ្រោះ ក្នុង​រូប​ភាព ចារ​លើ​ប្រដាប់​ភេ​ទ ផ្ទុះ​ជា​រឿង​អាស្រូវ តែ​ត្រូវ​បាន ចៅ​អធិការ​វត្ត សមត្ថកិច្ច​​ព្យាយាម​លាក់​បាំង សម្រប​សម្រួ​ល ជា​មួយ​ភាគី​រងគ្រោះ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដោ​យ​ស្ងាត់ៗ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៨​នេះ ផ្ទុះ​រឿង​សារ​ជា​ថ្មី ដោយ​សារ​លោក​សង្ឃ​មួយ​អង្គ​ខាង​លើ ប្រើ​ល្បិច ទៅ​លើ​ស្រ្តី​ម្នាក់ ប្រើ​ធូប​៣​សរសៃ ចារ​លើ​ប្រដាប់​ភេទ លុះ​ពេល​ប្តី​ស្រ្តី​ខាង​លើ​ចូល​ទៅ​ទាន់ ស្រែក​ផ្អើ​ល ប្តឹង​ប៉ូលិស​ឃាត់នាំ​ខ្លួន ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌ​ដង្កោ ដើម្បី​សាក​​សួរ ។ តា​ម​ព​លរដ្ឋ នៅ​ក្នុង​វត្ត​ខាង​លើ គ្រាន់​តែ​ឲ្យ​ដឹង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​មករា ម្សិល​មុិញ ក្រោយ​ពី​ផ្ទុះ​រឿង លោក​សង្ឃ​មួយ​អង្គ​ប្រើ​ល្បិ​ច​បង្គាប់​ឲ្យ​ស្រ្តី​ម្នាក់​ស្រាត​ខោ ហើយ​យក​ជើង​ធូប​មក​ចារ​លើ​បនរ​ដាប់​ភេទ ឧបកិច្ច​ឲ្យ​អស់​ចង្រៃ​ ឃើញ​តែ​ប៉ូលីស ខណ្ឌ​ដង្កោ​មក​នាំ​ខ្លួន​លោក យក​ចេញ​ទៅ តែ​មិន​ដឹង​ថា​យក​ទៅ​ណា​នោះ​ទេ ។

តែ​បើ​តាម​នគរបាល​ខណ្ឌដង្កោ បានប្រាប់​អ្នក​សារ​ពត៌​មាន​ថា រឿង​រ៉ាវ​ខាង​លើ ពិតជា​កើត​ឡើង​មែន​លោក​សង្ឃ ចារ​ប្រដាប់ភេទ​ស្រ្តី តែ​បន្ទាប់​​​​ពីកម្លាំងជំនាញ​ចុះ​ទៅ មិនបាន​នាំ​ខ្លួន​លោក​សង្ឃ​មក​កាន់អធិការដ្ឋាន​នោះ​ទេ សមត្ថ​កិច្ចបាន​នាំ​ខ្លួន​លោក​សង្ឃមួយអង្គ​ខាង​លើ​ទៅ​​កាន់​វត្ត​ស្លែង ផ្លូវ​ជាតិលេខ​៣​វិញ ជា​វ​​ត្ត​អនុ​គុ​ណ គង់​នៅ ហើយ​សម្រប​សម្រួល​គ្នា​ជា​មួយ ភាគីរងគ្រោះ រួចរាល់អស់ហើយ ។ រឿង​រ៉ាវ​ខាង​លើ ទាំង​ចៅ​អធិការ​វត្ត ទាំង​ប៉ូលីស ព្យាយាម​លាក់​បាំង​ព័ត៌មាន ហើយ​សម្រប​ស​ម្រួ​ល​ជា​មួយ​ភាគី​ស្រ្តី​រងគ្រោះ ដោយ​ស្ងាត់​ៗ បញ្ចប់​រឿង ក្រៅ​ប្រព័ន្ធ​ច្បាប់ ទោះ​ជា​អ្នកពត៌​មា​​ន​សាក​សួរ រឿង​រ៉ាវ​ពិត បែ​ជា​ឆ្លើយ លិច​កើត ជើង​ត្បូង ពង្វាង​ព័ត៌មាន ៕

ប្រភពអត្ថបទ និងរូបភាព៖ វេបសាយថ៍ក្នុងស្រុកមួយ


ចែករំលែក៖