ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៥នាក់ ដែលជាមុខសញ្ញាចែកចាយនឹងប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងហ្គេមបាញ់ត្រីប្លុកបឹងកក់ចំនួន៣កន្លែង ត្រូវបានកម្លាំងកងរាជអាវុហត្ថខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនមនុស្សនឹងដកហូតបានគ្រឿងញៀប្រភេទម៉ាទឹកកកជិត១០០កញ្ចប់ បញ្ចូនទៅលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសាកសួររកមេក្លោងផងដែរ ។
ករណីបង្រ្កាបក្រុមចែកចាយគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលារសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូងនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ករណីចុះបង្ក្រាបគ្រឿងញៀនចំនួន៣កន្លែង និងឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័គ្រឿងញៀន៥នាក់រួមមាន៖
ទី១.ឈ្មោះ កាយ ឡាដា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។
ទី២.ឈ្មោះ អ៊ន់ ម៉ៅ ហៅ ម៉ាប់ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទូលគោគ រាជធានីភ្នំពេញ។
ទី៣.ឈ្មោះ ប៉ុល ចាន់នី ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី៤.ឈ្មោះ ត្រឹង សុផាវីន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកលក់ប្រេងម៉ាស៊ីន ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវទំនប់២ ភូមិសំបុកចាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទី៥.ឈ្មោះ សារិន គីមលាង ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងខណ្ឌទួលគោគ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន៖ ទី១. ម្សៅក្រាមពណ៌សថ្លាចំនួន ៨១ កញ្ចប់ ទី២.ទូរស័ព្ទចំនួន ០៣ គ្រឿង ទី៣.ជញ្ជើងចំនួន ០១ គ្រឿង ។
បច្ចប្បន្នជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ស តារា