ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវកម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌដូនពេញ បន្តចុះបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដោយជាក់ស្តែងឃាត់ខ្លួនមនុស្ស៣នាក់ជាបន្តបន្ទាប់ ពីករណីផ្សេងគ្នា ។
លោក ត្រេះ វ៉ាន់នី អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌដូនពេញ បានឲ្យដឹងថា ករណីទី១ ;បានធ្វើឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌ សហការជាមួយកម្លាំងសហប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ផ្លូវR៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោៈ ពេជ្រ ស្រីទីន ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រា កដ ស្នាក់នៅផ្ទះជួល សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។វ
ត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់តូច(ពីរកញ្ចប់តូច)-ដែកកេះចំនួន០១ ។
ករណីទី២ ; បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ផ្លូវលេខ៩៦កែងផ្លូវលេខ៥១ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវឃាត់ខ្លួន ទី១/ឈ្មោះ ផាន់ ស្រីណេត ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ លេខ១៩ សង្កាត់ ផ្សារចាស់ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ទី២/ឈ្មោះ ឡេង សុវណ្ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំ នៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន០១កញ្ចប់តូច(មួយកញ្ចប់តូច)-កាបូបដៃពណ៌ខ្មៅចំនួន០១-ទូរសព្ទ័ដៃចំនួន០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងថ្នាំញៀន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស តារា