ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខទុកឱសានវាទដល់ម្ចាស់សំណង់ដែលសង់រំលោភលើប្រឡាយអូរអាគុជរយះពេលពីរសប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខទុកឱសានវាទ ដល់ម្ចាស់សំណង់ ដែលសង់រំលោភលើមាត់ប្រឡាយអូអាគុចរយះពេលពីរសប្តាហ៍ឲ្យរុះរើខ្លួនឯងបើដល់ថ្ងៃកំណត់មិនរុះរើទេ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់។

ការចុះអនុវត្តសាលដីកានេះកាលពីថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចមាត់ប្រឡាយអូអាគុជ បណ្តោយផ្លូវភ្នំពេញ ហាណូយភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើនេះដឹកនាំដោយលោក អៀង អូននី អភិបារងរាជធានីភ្នំពេញ លោក សក់ កញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោក ព្រំ ស័ក្តា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហ្ថតខណ្ឌសែនសុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុ​ជ គឹមឡុង និងកម្លាំងចម្រុះជាច្រើននាក់ទៀត។

លោក សក់ កញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានឲ្យដឹងថាកន្លងមកអាជ្ញាធរខណ្ឌក៍ដូចជាអាជ្ញាធររាជធានីធ្លាប់បានចុះណែនាំ ដល់ម្ចាស់សំណង់ ម៉េង ឌី ភេទប្រុស ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឲ្យរុះរើសំណងដែលសង់រំលោភយកដីចញ្ចើមផ្លូវសាធារណៈ និងមាត់ប្រឡាយលូអូរគុជនេះម្តងជាពីដងរួចហើយប៉ុន្តែដោយសារម្ចាស់ទីតាំងខាងលើមិនព្រមរុះរើទើបនៅព្រឹកថ្ងៃ សុក្រ ៤ រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៨រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ និងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះចុះមកអនុវត្តន៍ប៉ុន្តែដោយសារតែម្ចាស់ទីតាំងសុំរុះរើដោយខ្លួនឯងទើបអាជ្ញាធរពាក់ព័ន្ធទុករយះពេលពីរសប្តាហ៍ដើម្បីឲ្យម្ចាស់រុះរើដោយខ្លួនឯង ប្រសិនមិនអនុវត្តតាមការកំណត់ទេ អាជ្ញាធរនឹងរុះរើ ដូច្នេះរាល់ការខូចខាតបង់ទ្រព្យសម្បត្តិ មិនទទួលខុសត្រូវឡើយ។

ការចុះប្រតិបត្តិការណែនាំខាងលើនេះ បានធ្វើឡើងនៅដីមាត់ប្រឡាយលូអូរគុជ តាមបណ្តោយផ្លូវភ្នំពេញហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលម្ចាស់សំណង់ បានសង់រំលោភយកដីចិញ្ចើមផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមានទំហំ៨ម៉ែត្រ គុណ៣២ម៉ែត្រ ៕ តុង សីហា


ចែករំលែក៖