បាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីអំពើលួចតាមទីសាធារណៈ។
លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ដំបងបានប្រាប់អោយដឹងថា៖ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១០-០០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នៅចំណុចក្រុមទី២ ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួន១.ឈ្មោះ ផល្លា ចំរើន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងរ៉ារថភ្លើង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង(ជនដៃដល់)២.ឈ្មោះ ផល ភា ភេទប្រុសអាយុ២២ឆ្នាំ ស្នាក់នៅចំណុចមាត់ស្ទឹងនាគបាញ់ទឹកស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង(ជនដៃដល់)។៣.ឈ្មោះ ហង្ស សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្រុមទី២៦ ភូមិ កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ទទួលផលចោរកម្ម)។
+វត្ថុតាងដកហូតបានរួមមាន៖-លួសពណ៌ទង់ដែងចំនួន២ដុំទម្ងន់៥,៥ គីឡូកន្លះ-សំបកខ្សែរភ្លើង ពណ៌ប្រផេះប្រវែង៧ម៉ែត្រ ទម្ងន់៣,៥គីឡូកន្លះ។
បច្ចុប្បន្ន៖ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ និងរូបភាព៖ ប្រភពមួយពីវេបសាយថ៍ក្នុងស្រុក