ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨កន្លងមក នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញមុខ ជនជាតិចិន ០១នាក់និងជនជាតិខ្មែរ៣នាក់ដែលជាប់ចោទពីបទរំលោភចូលក្នុងលំនៅដ្ឋាន និងប្រើអំពើហិង្សាគំរាមកំហែង ប្រើប្រាស់អាវុធខុសច្បាប់ប៉ុនប៉ងប្លន់យកប្រាក់ តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០៤ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ក្រាបទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរង ទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ដោយមានការណែនាំ ចង្អុលបង្ហាញពីលោក យន្ត មីន អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តព្រះសីហនុ និងអនុវត្តទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបន្ទាប់ពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទពីជនរងគ្រោះឈ្មោះ វង្ស ចាន់ ធី ភេទប្រុស អាយុ ២៨ ឆ្នាំមុខងារជាមន្ត្រីមន្ទីរទំនាក់ទំនងជាមួយ ព្រឹទ្ធសភា រដ្ឋសភានិងអធិការរកិច្ច ដែលមានលំនៅដ្ឋានស្ថិតនៅភូមិ០១ សង្កាត់លេខ០៤ ក្រុង ខេត្តព្រះសីហនុ ពេលនោះ កម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅធ្វេីអន្តរាគមន៍នៅកន្លែងកេីតហេតុ និងបានឃាត់ខ្លួនជនសង្ស័យជាប់ចោទខាងលេីបានភ្លាមៗតែម្តង។
លោកឧត្តមសេនីយ៍ត្រីយ៍ កុល ផាលី ស្នងការរងបានបន្តឲ្យដឹងទៀតថា នៅពេលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានដកហូតវត្ថុតាងរួមមានកាំភ្លើងខ្លីម៉ាក PRITAI ផលិតនៅសហរដ្ឋអាមេរិក មានបង់ចំនួនមួយ និងគ្រប់ចំនួន៤គ្រប់ និងមួយដេីមទៀតម៉ាក PA lol ០១ដេីមបង់ចំនួន០១ មានគ្រប់ចំនួន០៧ គ្រប់និងរថយន្តមួយគ្រឿងម៉ាក LANGROVER ពាក់ស្លាកលេខខេមរភូមិន្ទ.2.3169។
បច្ចុប្បន្នជនជាប់ចោទខាងលេី និងវត្ថុតាងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដើម្បីបន្តនីតិវិធី៕ ឆ្លាម សមុទ្រ