ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់តុលាការខេត្តក្រចេះ បង្ហើបប្រាប់ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ថារហូតមកទល់ពេលនេះ រឿងលោក អេង ចំណាប់ ចៅក្រមសាលាដំបូងខេត្តក្រចេះ ដោះលែងឈ្មួញឈើម្នាក់ ហើយមានបណ្តឹងចំនួន៣ ទៅស្ថាប័នកំពូលៗ នៅពុំទាន់មានចំណាត់ការអ្វីទេ។
ប្រភពដដែល អះអាងថា ពេលនេះពុំទាន់ទទួលដំណឹងពីចំណាត់ការអ្វីមួយពីស្ថាប័នក្រសួងយុត្តិធម៌ , អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និង ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទេ ។
បណ្ដឹង ទាំង បី នេះ ត្រូវ បាន ដាក់ ចូល និង វាយ ត្រា ក្រហម ដោយ បញ្ជាក់ ថា «ជា ការ ប្រញាប់ » ថែម ទៀត ផង ។ ប៉ុន្តែ រហូត មក ទល់ ពេលនេះ ស្ថាប័ន មាន សមត្ថកិច្ច កំពុង ដំណើរការ នីតិវិធី នៅ ឡើយ ដោយ ពុំ ទាន់ សម្រេច យ៉ាងណា នៅ ឡើយទេ ។
យ៉ាងណាក៏ដោយ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់ថ្លែងថា មិនមានជាពាក្យបណ្តឹងអ្វីទេគ្រាន់តែ ជារបាយការណ៍ពីខាងអយ្យការពាក់ព័ន្ធករណីនេះតែប៉ុណ្ណោះ ហើយអង្គភាពជំនាញរបស់ក្រសួងកំពុងធ្វើការសិក្សាត្រួតពិនិត្យលើករណីនេះ។
មជ្ឈដ្ឋាន មួយ ចំនួន លើក ឡើង ថា ជោគវាសនា លោក អេង ចំណាប់ ចៅក្រម តុលាការ ខេត្ត ក្រចេះ ពេលនេះ គឺ អួអាប់ ណាស់ ក្រោយ ដោះលែង ឈ្មួញ ឈើ ម្នាក់ ហើយ មាន ប្រតិកម្ម ខ្លាំងៗ ពី មន្ត្រី ជាន់ខ្ពស់ តុលាការ និង អាជ្ញាធរ មូលដ្ឋាន ដែល អាច ស្ទង់ កម្តៅ ឡើង ដល់ ១៨០អង្សាឯណោះ ។
គួរ បញ្ជាក់ ថា ប្រធានតុលាការខេត្តក្រចេះ លោក ឌិត ស៊ីវុទ្ធី, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ លោក កែវ សុជាតិ, ព្រះរាជអាជ្ញារងដឹកនាំកម្លាំងប្រតិបត្តិការលោក ជា សុភ័ក្រ, អភិបាលស្រុកស្នូល គង់ គឹមនី និងសមត្ថកិច្ចទាំងនគរបាល អាវុធហត្ថ ដែលចូលរួមប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ បានចេញមកប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងៗ ទៅលើចៅក្រមស៊ើបសួរសាលាដំបូង ខេត្តក្រចេះម្នាក់ គឺលោក អេង ចំណាប់ ដែលបានដោះលែងឈ្នួញដឹកជញ្ជូនឈើខុសច្បាប់ម្នាក់ ឲ្យត្រឡប់ទៅវិញបន្ទាប់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់តាមបង្ក្រាប និងចាប់ខ្លួនជនល្មើសរូបនេះ បានយ៉ាងលំបាក ពោលជនល្មើសបានបើករថយន្ដបុករថយន្ដសារ៉ែនរបស់សមត្ថកិច្ចទៀតផង។
កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងសមត្ថកិច្ចចម្រុះទាំងនគរបាល និងអាវុធហត្ថស្រុកស្នូល ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ជា សុភ័ក្រ និងដឹកនាំបញ្ជាផ្ទាល់ពីលោក គង់ គឹមនី ប្រធានគណៈបញ្ជាការឯកភាពស្រុកស្នូល បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ នៅក្នុងទឹកដីស្រុកស្នូល ស្ថិតនៅលើផ្លូវជាតិលេខ៧ ក្នុងឃុំខ្សឹម ដោយឃាត់បានរថយនដឹកឈើ និងដឹកអុសស្រស់រហូតដល់២៥គ្រឿង។
បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនអ្នកបើករថយន្ដដឹកឈើម្នាក់ឈ្មោះ រី សុភា អាយុ៣១ឆ្នាំ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ពីជននេះបានបើករថយន្ដគេចពីសមត្ថកិច្ច ហើយបុករថយន្ដសារ៉ែនរបស់សមត្ថកិច្ច បន្ទាប់ពីដេញបង្ក្រាបរូបគេ។
លុះពេលចាប់ខ្លួនរួចជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ ប៉ុន្ដែគួរឲ្យភ្ញាក់ផ្អើលនៅពេលសំណុំរឿងនេះ បញ្ជូនទៅដល់ដៃចៅក្រម អេង ចំណាប់ បែរជាត្រូវលោកដោះលែងទៅវិញ។
ព្រះរាជអាជ្ញារង ជា សុភ័ក្រ ថ្លែង ថា ការដោះលែងនេះពិតជាមានភាពមិនប្រក្រតី លើនីតិវិធីប្រាកដមែន ហើយស្ថាប័នអយ្យការ នឹងប្ដឹងជំទាស់ករណីនេះ ទៅកាន់សាលាឧទ្ធរណ៍បន្ដទៀត។
ដោយឡែកអភិបាលស្រុកស្នួល លោក គង់ គឹមនី ក៏បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោកចៅក្រមរូបនេះ ដោយសារតែកម្លាំងសមត្ថកិច្ចមានប្រឈមមុខ និងបង្ក្រាបយ៉ាងលំបាកលើបទល្មើសមួយនេះ ហើយប្រឈមការគ្រោះថ្នាក់ទៀតផង។
លោកថា «ករណីនេះប្រធានតុលាការ និងព្រះរាជអាជ្ញា នឹងសរសេរលិខិតទៅកាន់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ចាត់ការតាមផ្លូវច្បាប់លើចៅក្រមរូបនេះ» ។
យ៉ាងណាក៏ដោយ នៅមិនទាន់អាចសុំការបកស្រាយពីសំណាក់ចៅក្រម អេង ចំណាប់ ពាក់ព័ន្ធនឹងប្រតិកម្មធ្លាក់មកប ន្ដបន្ទាប់ ពីសំណាក់ថ្នាក់ដឹកនាំតុលាការ និងសមត្ថកិច្ចខាងលើនេះ បាន នៅ ឡើយ ទេ ។
មន្រ្តីនគរបាលស្រុកស្នួលបានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួននៅពេលដែលជននេះ បានព្យាយាមបើកឡានដឹកឈើបំណងបើកបំបុក សមត្ថកិច្ចតែត្រូវសមត្ថគេចផុត និងបានបើកបំបុកប៉ារ៉ាស់រុលទៅមុខ ហើយសមត្ថកិច្ចបានបើកតាមពីក្រោយ។ រហូតបើកតាមជាច្រើនគីឡូម៉ែត្រ ឡានដឹកឈើពេញរបស់ជនសង្ស័យបានបើកឡើងទួលទៅមុខមិនចង់រួច និងបានបើកបំបុកឡានស៊ីរ៉ែនប៉េអ៊ឹមស្រុកស្នួល ហើយ សមត្ថកិច្ចបានឡោមព័ទ្ធចាប់ខ្លួន បានទាំងរថយន្ត និងមនុស្សតែម្តង។ ជនសង្ស័យមានចរិកលក្ខណៈសាហាវ មិនគោរពច្បាប់ និងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ក្រោយពីជននេះបាន ធ្វើសកម្មភាពយ៉ាងសាហាវបែបនេះ។
មន្រ្តីជាន់ខ្ពស់តុលាការខេត្តក្រចេះ បានឲ្យដឹងផងដែរថា ក្រោយការចាប់ខ្លួន និងនាំខ្លួនមកសាកសួរជន សង្ស័យត្រូវបានស្ថាប័នអយ្យការ បានធ្វើការចោទប្រកាន់ពីបទ ធ្វើឲ្យខូចខាតដោយចេតនា តាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងទៅចៅក្រម។ បើទោះជាបែបណា ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរ លោក អេង ចំណាប់ បានសម្រេចចេញដីកាមិនឃុំខ្លួន ដោយអនុញ្ញាតឲ្យមានសេរីភាពវិញនៅថ្ងៃទី១៥ ខែតុលា។
បើតាម មន្ត្រី តុលាការ ជាមួយនិងការដោះលែងមិនឃុំខ្លួនជនត្រូវចោទនេះលោក អេង ចំណាប់ មិនបានសំអាងហេតុផលណាមួយនោះឡើយ ក្រៅពីតម្រូវឲ្យជនត្រូវចោទតម្កល់លុយ១លានរៀល នៅតុលាការ សម្រាប់ធ្វើជាសំណងរថយន្តរបស់សមត្ថកិច្ច ដែលជននេះបានបើកបំបុកឲ្យខូចខាតតែប៉ុណ្ណាះ។
បើតាមការលួចបង្ហើបពីសមត្ថកិច្ចខេត្តក្រចេះ ក៏បានឲ្យដឹងថា លោក អេង ចំណាប់ ពីមុនជាចៅក្រមនៅខេត្តសាលាដំបូងខេត្តរតនគីរី ហើយពេលបម្រើការងារនៅទីនោះ លោកចៅក្រមរូបនេះ និងបក្ខពួកមួយចំនួនទៀត បានរងនូវការចោទប្រកាន់ថា បានចូលផឹក ស៊ី និង ច្រៀង ខារ៉ា អូ ខេ ក្នុង ក្លិប ដាន វើល រហូតស្រវឹង ជោកជាំ ហើយ លោកចៅក្រម ក៏ បាន ទាញ យក ក្បាល មីក្រូ ហ្វូនមក ច្រៀង តែមិន ឮដោយ សារ មិនបាន បើក កុង តាក់ រួច លោក ចៅក្រម យក ក្បាល មី ក្រូ ហ្វូននោះ បោក នឹង តុ បណ្តាលឲ្យបែកមិនទទួលខុសត្រូវទៀតផង ហើយថែមទាំងស្រែកឡូឡា មិនចេញលុយសងទៀតផង ពេលម្ចាស់ ខារ៉ាអូខេ ទារឲ្យចេញសង៕ ចេស្តា