ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យឃាត់ក្រុមក្មេងទំនើង២៧នាក់ដកហូតដាវកែឆ្នៃ២ដើម

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន២៧នាក់រួមទាំងដាវ​កែ​ច្នៃ​ចំនួន​២​ដើម​ រួម​ទាំង​ម៉ូតូ​ចំនួន​១៣​គ្រឿងត្រូវបាន

កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន និង​បាន​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ តាម​បណ្តោយ​២០១១ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ ដោយមានកាបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​បទល្មើស និង​ក្នុង​មូលដ្ឋាន​ដែល​កើតឡើង​។

លុះ​ជិះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ​ក៏​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​ចំនួន​២៧​នាក់​ខាងលើ​ កំពុង​ឈរ​ពពាក់ពពូន​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ​ កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ ​​ក៏​ឃាត់​ដើម្បី​ឆែកឆេរ ខណៈនោះ​ក៏​ប្រទះ​ឃើញ​ដាវ​មួយ​ដើម​នៅ​លើ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CO-0787 និង​ដាវ​មួយ​ដើម​ទៀត​នៅ​លើ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ZOOMER-X ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1DO-4585 ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ក្មេង​ទំនើរ​ចំនួន​២៧​នាក់​រួម​ទាំង​ដកហូត​ម៉ូតូ​ចំនួន​១៣​គ្រឿង​ភ្លាម​ៗ​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២៧​នាក់​ ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​សាក​សួរនាំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំឪពុកម្តាយមកធានាយកទៅធ្វើការអប់រំ ៕ សុខាសែនជ័យ


ចែករំលែក៖