បាត់ដំបង៖ អគ្គិភ័យឆាបឆេះ អាគារមន្ទីរពេទ្យបង្អែក ឃុំរកា ខូចខាតស្ទើរទាំងស្រុង បង្កការ ភ្ញាក់យ៉ាងខ្លាំង នៅវេលាម៉ោង ២៣និង២០នាទី ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ នៅចំណុចភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យនេះ ដែលបណ្តោយអាគារទំហំ ១២ម៉ែត្រ គុណទទឹង ៨ម៉ែត្រ សង់អំពីបេតុង ឆេះសម្ភារមាន បំពង់ខ្យល់អុកស៊ីសែន ២បំពង់ ទូរស្តុបថ្នាំវ៉ាក់សាំង ១ កុំព្យូទ័រ ៣គ្រឿង និងថ្នាំមួយចំនួនរងការខូចខាត គិតជាទឹកប្រាក់ប្រមាណ ៦ម៉ឺនដុល្លារ ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺ បណ្តាលមកពីផ្ទុះសេទូរប្រើហ្គាស់សម្រាប់ស្តុបវ៉ាក់សាំង (ថ្នាំបង្ការ) ។ ករណីនេះ កម្លាំងនគរបាលជំនាញបានប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យរបស់ស្នងការដ្ឋានអស់ចំនួន ៣គ្រឿង ៕