ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រាជធានីភ្នំពេញ, រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Thongloun Sisolith នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ។

លោក Thongloun Sisolith បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ចំពោះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានដំណើរការដោយរលូន និងជោគជ័យ ព្រមទាំងទទួលបាននូវលទ្ធផលល្អៗជាច្រើន។ លោក បានស្នើសុំអោយសម្តេចតេជោ ហ៊ុន សែន បន្តគាំទ្រ លោក ដោយសារតែឡាវត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ក្នុងឆ្នាំ២០២០ ខាងមុខ ដែលជាសហប្រធានជាមួយប្រទេសចិន។ លើសពីនេះទៀត ប្រមយខដឹកនាំនៃប្រទេសទាំង២ បានផ្លាស់ប្តូរយោបល់ជាច្រើនក្នុងកិច្ចសហប្រត្តិបត្តិការរវាងកម្ពុជា ឡាវ ដោយសារប្រទេសយើងមានភូមិផងរបងជាមួយគ្នា។ ក្នុងកិច្ចពិភាក្សានេះគឺបានបង្កើនមិត្តភាព និងជំរុញអោយមានកិច្ចសហប្រតិ្តការកាន់តែរឹងមាំល្អឡើង ថែមទៀត ដូចដែលរទេសទាំងពីរបានជួបពិភាក្សាកាល ពីឆ្នាំ២០១៧ និងនៅដើមឆ្នាំ២០១៨នេះ។

ជាពិសេសអ្វីដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចង់ឃើញគឺការជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្មរ ដែលក្នុងនោះកន្លងមកភាគីទាំងពីរបានបង្កើតអគ្គកុងសុលនៅក្នុងខេត្តចំប៉ាសាក់ និងខេត្តស្ទឹងត្រែង និងបើកច្រកអន្តរជាតិត្រពាំងក្រៀល ណង ណុកខៀន ដើម្បីធ្វើយ៉ាងណាអោយប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនេះអោយកាន់តែល្អខ្លាំងឡើង។ កន្លងមកក៏មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ ក្នុងនោះគឺប្រទេសទាំងពីរបានបង្កើនចំនួនអាហារូបករណ៍ ព្រមទាំងបង្កើនកញ្ចប់ឧត្តម្ភសំរាប់និស្សិតដែលកម្ពុជាទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវមកសិក្សានៅកម្ពុជា ដែលនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិតាមយន្តការដែលមានស្រាប់អោយទទួលបានជោគជ័យ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1574095315972293/” width=”600″ height=”600″ onlyvideo=”1″]


ចែករំលែក៖