ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិនជិត៥០នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិនជិត៥០នាក់ ស្រីជាង១០នាក់ មិនមានឯកសារជាប់ខ្លួន បញ្ជូនទៅប៉ុស្ត៍ដើម្បីសាកសួរ ។

ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

សមត្ថកិច្ចបានបើកប្រតិបត្តិការចុះឆែកឆេរជនជាតិចិនប្រុស-ស្រីជិត៥០នាក់នេះស្ថិតនៅចំណុចដើមពុទ្រា សង្កាត់ក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនទៅប៉ុស្តិ៍នគរបាលដើម្បីត្រួតពិនិត្យឯកសារ(ប៉ាស្ពរ័)។

ប្រភពពីសមត្ថកិច្ចបានបង្ហើបថា ក្រោយមក សមត្ថកិច្ចបានដោះលែងជនជាតិចិន ប្រុស ស្រីទាំងនេះឲ្យមានសេរីភាព និងត្រឡប់ទៅកាន់កន្លែងដើមវិញផងដែរ ៕ វណ្ណា


ចែករំលែក៖