ភ្នំពេញ៖ ជនសង្ស័យជាមនុស្សស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកកំពឹស ចុះបង្ក្រាប និងឆែកឆេរក្នុងបន្ទប់ជួល រហូតរកឃើញនូវថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច ។
ក្នុងប្រត្តិបតិការណ៍ចុះបង្ក្រប និងឃាត់ខ្លួនជនសង្ស័យខាងនេះ បានធ្វើឡើងនៅវេលាម៉ោង៤និង៣០រសៀល ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលជាប់ផ្លូវលំ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ
ជនសង្ស័យជាមនុស្សស្រីដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ ឈ្មោះមុំ សុខចន្ថា អាយុ ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ និងទី២ ឈ្មោះ សៅ បុប្ផា អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា
នគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ គឺកម្លាំងនគរបាលបានទទួលដំណឹងពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ ថាមានជនសង្ស័យស្រី២នាក់ខាងលើកំពុងតែជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងភូមិ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកកំពឹស ចុះទៅឆែកឆេរនៅក្នុងបន្ទប់ជួលជនសង្ស័យ២នាក់ខាងលើ ស្រាប់តែរកឃើញនូវថ្នាំ ប្រភេទក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់តូចជាសាធាតុញៀន និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយក៍បាននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិនគបាល ព្រែកកំពឹស រួចបានយកមកទៅសាកសួរបន្តទៀតនៅអធិការខណ្ឌដង្កោ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់នោះបាន សារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់គ្រឿងញៀនទាំងនេះពិតប្រាកដមែន ។
សមត្ថកិច្ចបានដកហូត ថ្នាំប្រភេទក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់តូច ថង់សំរាប់ច្រកថ្នាំមួយចំនួន និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀត
បន្ទាប់ពីសមត្ថកិច្ចសាកសួររួច ជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងបញ្ជួននិង ឃុំខ្លួននៅអធិការដ្ធាននគរបាលខណ្ឌដង្កោ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ