ភ្នំពេញ ៖ ស្ត្រីរកស៊ីផ្លូវភេទ១១នាក់ ដែលតែងតែឈរហៅម៉ូយនៅជុំវិញបរិវេណវត្តភ្នំ និងមនុស្សប្រុសស្រី៤នាក់ទៀត ដែលជាអ្នកប្រើប្រាស់គ្រឿងញៀន នៅប្លុកបឹងកក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះអ្វីរដ្ឋបាលកាលពីវេលាម៉ោង៨យប់ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះនរោត្តម នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា កន្លងមកគណៈបញ្ជាការឯកភាពខណ្ឌដូនពេញតែងតែដឹកនាំកម្លាំងចុះរដ្ឋបាល នៅចំណុចរង្វង់មូលវត្តភ្នំ និងចាប់ក្រុមស្រ្តីរកស៊ីផ្លូវភេទឈរហៅម៉ូយបង្កភាពអាណាធិបត្យតាមផ្លូវសាធារណៈ ដូច្នេះហើយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបញ្ជាឲ្យប្រជាការពារខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍វត្តភ្នំ ចុះរដ្ឋបាលប្រមូលស្ត្រីរកស៊ីផ្លូវភេទឈរហៅម៉ូយគ្មានសណ្តាប់ធ្នាប់នៅជុំវិញបរិវេណវត្តភ្នំ ដែលតែងតែលួចបន្លំយកសម្ភាររបស់ភ្ញៀវដែលស្រវឹងស្រាមករកសេវាផ្លូវភេទនៅទីនេះផងដែរ ។
ក្នុងប្រតិបត្តិការនេះជាក់ស្តែង ឃាត់ស្ត្រីរកស៊ីផ្លូវភេទ១១នាក់ នៅវត្តភ្នំ១០នាក់ នឹងម្នាក់នៅដើមពោធិ៍មុខបារទន្លេសាប និងបន្តឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ៤នាក់នៅប្លុកអតតីបឹងកក់ ក្នុងនោះមានស្រី២នាក់ និងប្រុស២នាក់ ដកហូតបានឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន បញ្ចូនទៅសាលាខណ្ឌដូនពេញ ដើម្បីបញ្ចូនបន្តទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំ ៕ស តារា