ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌច្បារអំពៅ បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ កាលពីវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅទីតាំងសិប្បកម្មឈើ-សិប្បកម្មផលិតកៅអីដែក ភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ សម្របសម្រួលផ្លូវច្បាប់ដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានចុះត្រួតពិនិត្យជនជនជាតិវៀតណាម ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងសិប្បកម្មឈើ-សិប្បកម្មផលិតកៅអីដែក ក្នុងភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ក្រោយឃាត់ខ្លួនជនជាតិវៀតណាម ២២នាក់ (ស្រី ៧នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ៕ ស តារា