ព័ត៌មានទាន់ហេតុការណ៍៖

អ្នកអារឈើម្នាក់ប្រទះឃើញអាវុធ១ដើមនៅព្រៃភ្នំយកទៅប្រគល់ជូននគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋអារឈើម្នាក់ប្រទះឃើញអាវុធ ១ដើមនៅព្រៃភ្នំ យកមកទៅប្រគល់ជូនសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីរក្សាជាបណ្ណោះអាសន្ន។

ហេតុការណ៍ប្រជាពលរដ្ឋដើរអារឈើប្រទះឃើញអាវុធខាងលើ កាលពីវេលាថ្ងៃត្រង់ ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ឈើមួយព្រៃភ្នំក្បែរមាត់ប្រឡាយ ស្ថិតក្នុងភូមិព្រហស្បត្តិ៍ក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងបានឲ្យដឹងថា ប្រជាពលរដ្ឋដែលដើរអារឈើប្រទះឃើញអាវុធ ១ដើមនៅព្រៃភ្នំ ហើយបានយកមកប្រគល់ជូនសមត្តកិច្ចនគរបាលនេះឈ្មោះ សេង រតនា ភេទប្រុស ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តទៀតថា អាវុធដែលប្រជាពលរដ្ឋយកមកប្រគល់ជូននេះធុន សេកាសេ គ្មានស្នូក គ្មានបង់ គ្មានគ្រប់ គុណភាពប្រហែល ៣០% ហើយបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងជាបណ្ណោះអាសន្ន៕  បឹុម ពិន


ចែករំលែក៖