ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ២អង្គ និងថ្នាំញៀន២៣កញ្ចប់ត្រូវនគរបាលស្រុកព្រៃនប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីឈុន រតនៈ អធិការរងនគរបាលស្រុកព្រៃនប់ ទទួលការងារប្រឆាំងបទល្មើសបានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ២១:៣០ នាទីយប់ ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៨ កន្លងទៅនេះ សមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសគ្រឿងញៀន១ ករណី នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានចាប់ខ្លួន (ចាប់ប្រាណ) ព្រះសង្ឃចំនួន២អង្គ ៖ ទី១.ព្រះនាម សុខ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ បួសនៅ វត្តទួលកែវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី២.ព្រះនាម ពៅ ទីវ័ន្ធ ភេទប្រុស អាយុ២៩ឆ្នាំ បួសនៅវត្តទូលកែវ ឃុំទឹកល្អក់ ដូចគ្នា ។

ដកហូតបាន៖ ថ្នាំញៀន ម្សៅក្រាមសថ្លា ចំនួន ២៣ កញ្ចប់ ក្នុងនោះមាន ២១កញ្ចប់តូចៗ និង ២កញ្ចប់ធំ ព្រមទាំង ទូរស័ព្ទ ១ គ្រឿង។

លោកវរសេនីយ៍ត្រីឈុន រតនៈ បានបញ្ជាក់ថា លោកសង្ឃ២អង្គ ដែលពាក់ព័ន្ធជាមួយនឹងថ្នាំញៀននេះ បានឃាត់ទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ រងចាំខាង មន្ត្រីធម្មការស្រុក មកធ្វើរការ ផ្សឹកតាមបែបបទ បញ្ញត្តិព្រះពុទ្ធសាសនា ដើម្បីចាត់ការតាមនីតិវិធី ៕ឆ្លាម សមុទ្រ


ចែករំលែក៖