ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការនឹងកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានចុះអនុវត្ដតាមពាក្យបណ្ដឹងរំលោភកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុនប៊ីចេងរូបវែក

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃ ចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងពីក្រុមហ៊ុន ប៊ីចេង រូបវែក រកកន្លែងមានលក់ផលិតផលប៊ីចេងរូបវែក ដែល រំលោភកម្មសិទ្ធិបញ្ញា ជាច្រើនគីឡូក្រាមផងដែរ ដោយមាន៣ទីតាំងទី១នៅផ្ទះលេខ១៤BEo តាមបណ្ដោយ ផ្លូវលេខ១៤១ ទី២ផ្ទះលេខ១០BEo តាមបណ្ដោយ ផ្លូវលេខ១៤១ និងទី៣ផ្ទះលេខ២៣Aផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមអនុសាសន៌ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៌ នេត សាវឿន អគ្គស្នងការនគបាលជាតិ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ អោយលោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងសហការ កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងទី១មានឈ្មោះ តាំង សៀងខេង ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៤BEo តាមបណ្ដោយ ផ្លូវលេខ១៤១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធិបញ្ញា ដោយមានប៊ីចេងក្លែងក្លាយចំនួន 800កញ្ចប់តូច = 275 kgs​ និងសំបកខ្ចប់មួយចំនួួនទៀត និងម្ចាស់ទីតាំងទី២មានឈ្មោះ អុឹង សុង ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣A ផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញវត្ថុធាត់ដើមសំរាប់ធ្វើប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធិបញ្ញា មានប៊ីចេងក្លែងក្លាយចំនួន 53បេ = 1.364kgs, ប៊ីចេងមិន ទាន់វេចខ្ចប់ចំនួន 76បេ =1.898kgs, សំបកវេចខ្ចប់ទំងន់ 99kgs, ម៉ាស៊ីនអ៊ុតមាត់ថង់1គ្រឿង, ម៉ាស៊ីនវេចខ្ចប់ 01គ្រឿង ។និងម្ចាស់ទីតាំងទី៣ ផ្ទះលេខ១០A តាមបណ្ដោយ ផ្លូវលេខ១៤១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា មិនបានចូលរួមសហការចំណាតការរបស់កំម្លាំងសមត្ថកិច្ចឡើយដូច្នេះសមត្ងកិច្ចបានសំរេចចិត្តកាច់សោរផ្ទះឆែកឆេរនិងរកឃើញប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធិបញ្ញា មានប៊ីចេងក្លែងក្លាយចំនួន 139យួរក្នុងមួយ12Kg = 2.120kgs, ប៊ីចេងមិន ទាន់វេចខ្ចប់ចំនួន ជាង២០០បេ , សំបកវេចខ្ចប់មួយចំនួនធំ ម៉ាស៊ីនអ៊ុតមាត់ថង់1គ្រឿង, ម៉ាស៊ីនវេចខ្ចប់ 01គ្រឿង ។

លោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ បានឲ្យដឹងថា សមត្តកិច្ចរបស់លោកបានអនុវត្តតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនប៊ីចេងវែក ដែលបានស្រាវជ្រាវរកឃើញថា មានឈ្មួញ មានលក់ផលិតផលប៊ីចេងរូបវែក ដែលរំលោភកម្មសិទ្ធិបញ្ញា ដែលបម្រុងធ្វើចរាចរណ៍លើទីផ្សារមួយចំនួន ។

បច្ចុប្បន្នម្ចាស់ទីតាំងខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីបន្តតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖