ខេត្តព្រះសីហនុ៖ រសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្សយ័២នាក់ពាក់ពន្ធ័បទល្មើសជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្សយ័ទាំង២ ត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិបត់គគី ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ១ឈ្មោះ វន រ៉េត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្រុកកំណើត ភូមិពែរនី ឃុំកំពង់ឈូក ស្រុកកោះអណ្ដែត ខេត្ត តាកែវ ទីលំនៅបច្ចុប្បន្ន ភូមិបត់គគី ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២ឈ្មោះរស់ ឆាំងកា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្រុកកំណើតភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ទីលំនៅបច្នុប្បន្ន ភូមិបត់គគី ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន២កញ្ចប់ថ្លឹងទាំងសំបក ទម្ងន់០,១៦ក្រាម ព្រមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត៕ ឆ្លាម សមុទ្រ