ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់រងរបួសចូលពេទ្យម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសសន្តិសុខម្នាក់ផឹកសុីដល់ពេលស្រវឹងមករករឿងគ្រូហាត់ប្រាណតាមសួនច្បារហើយនិយាយមិនត្រូវគ្នាឈានដល់យកកាំបិតតាងតោកាប់រយៈក្បាល ត្រូវសមត្ថកិច្ចប៉ុស្តិ៍មិត្តភាពចាប់វ៉ៃខ្នោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង ៤០ នាទីយប់ ថ្ងៃ អង្គារ ៧ កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវ១៧១ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

គ្រូហាត់ប្រាណជាជនសង្ស័យមានឈ្មោះ ម៉េង ចាន់ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាគ្រូហាត់ប្រាណ ស្នាក់នៅម្ដុំសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បុរសជាសន្តិសុខជាជនរងគ្រោះមានឈ្មោះ ហ៊ន ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុរសជាសន្តិសុខ ។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជាសន្តិសុខមកពីផឹកស្រាស្រវឹងហើយបានមករករឿងបុរសម្នាក់ដែរជាគ្រូហាត់ប្រាណតាមសួនច្បារនិងបានវាយតបគ្នាផងដែររហូតបុរសដែរជាគ្រូហាត់ប្រាណរត់ឡើងលើផ្ទះយកកាំបិតតាងតោកាប់មកកាប់ទៅលើបុរសដែរជាសន្តិសុខជាច្រើនកាំបិតបណ្ដោយអោយរយៈហូរឈាមពេញខ្លួន បណ្ដោលអោយម្នាក់រងរបួសចូលពេទ្យ និងម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ។

ក្រោយ​ពេល​កើតហេតុជនសង្ស័យរួមនិងវត្ថុតាងខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់ ៕

 


ចែករំលែក៖