ខេត្តពោធិ៍សាត់ ៖ គេមិនដឹងថា តើពួក មន្ត្រីជលផលតាមបណ្តាស្រុកនៃខេត្តពោធិ៍ កំពុងធ្វើអ្វីនោះទេ ពីព្រោះបទល្មើសនេសាទ ទ្រង់ទ្រាយធំបាននឹងកំពុងកើតឡើងយ៉ាង គគ្រឹកគ្រេងនៅតំបន់បឹងទន្លេសាប ។
បើ តាមប្រជាពលរដ្ឋខ្មែរខ្លះថា គឺពួកមន្ត្រីជល ផលនេះហើយដែលនៅពីក្រោយបទល្មើស នេសាទទ្រង់ទ្រាយធំៗទាំងនោះ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មានសេចក្តីរាយការណ៍ថា អួន ហ៊ុម៥វង់ របស់ឈ្មោះអូនធី កំពុងធ្វើសកម្ម ភាពនេសាទល្មើសច្បាប់ នៅបឹងទន្លេសាប អតីតឡូត៍លេខ៧ ឋិតក្នុងភូមិកោះក្អែក ឃុំ រាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
តំបន់នេះ ឋិតក្រោមការគ្រប់គ្រងរបស់ លោក ភុន សុវណ្ណា នាយសង្កាត់រដ្ឋបាល ជលផលកណ្តៀង ។ ពាក់ព័ន្ធនឹងករណីបទល្មើសនេសាទ កើតឡើងកណ្តាលថ្ងៃចែសនេះ លោក ភុន សុវណ្ណា មិនលើកទូរស័ព្ទភ្នាក់ងារ កាសែតនគរវត្តនោះឡើយ ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹង ថា បទល្មើសនេសាទនៅចំណុចខាងលើ មានសកម្មភាពជារៀងរាល់ថ្ងៃ ។ ពួកមន្ត្រី ជលផល ពោលគឺលោក ភុន សុវណ្ណា ឃុប ឃិតជាមួយឈ្មួញ អូន ធី អនុញ្ញាតឲ្យមាន បទល្មើសទាំងថ្ងៃទាំងយប់ ។ បើសិនជា មានសមត្ថកិច្ចណាផ្សេង រៀបចំផែនការ ចុះទៅបង្ក្រាបនោះ លោក ភុន សុវណ្ណា គឺ ជាអ្នករាយការណ៍ ឲ្យឈ្មួញអូន ធី ផ្អាក សកម្មភាពនេសាទ ។
ហេតុដូច្នេះហើយ បានជាគេមិនអាចបង្ក្រាបបទល្មើសរបស់ ឈ្មួញទាំងនេះបាន ពីព្រោះមានមន្ត្រីជល ផល តួយ៉ាងដូចជាលោក ភុន សុវណ្ណា ចាំ រាយការណ៍ឲ្យឈ្មួញគ្រប់ពេលវេលាទៅហើយនោះ ។ ក្រៅពីបទល្មើសអួនហ៊ុម ដែលអាច នេសាទបានទាំងថ្ងៃនោះ ក៏មានបទល្មើស ផ្សេងៗទៀត បាននឹងកំពុងកើតឡើងព្រោង ព្រាតនៅតំបន់បឹងទន្លេសាប ក្នុងខេត្តពោធិ៍ សាត់ ជាពិសេសចំណុចអតីតឡូត៍លេខ៧ ព្រំប្រទល់ស្រុកក្រគរ និងស្រុកកណ្តៀង ។ នៅតំបន់នេះ មិនថាតែស្ថាប័នជំនាញនោះ ទេ ដែលស្ងាត់ស្ងៀមរឿងបង្ក្រាបបទល្មើស សូម្បីតែស្ថាប័នផ្សេងទៀត ក៏មិនសូវយក ភ្នែកមើលដែរ ៕ ប៉ឹម ពិន