ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្រុមម្ចាស់រថយន្តដឹកគ្រួស ដឹកថ្មប្រមាណ៤០នាក់ បាននាំគ្នាធ្វើការតវ៉ា ខណៈក្រុមជញ្ជីងចល័ត របស់ក្រសួង ដែលដឹកនាំដោយលោក សេង ឈួន បានឃាត់រថយន្តរបស់ពួកគាត់ កាលពីម្សិលមិញ យកមកទុកនៅក្នុភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
បើតាមក្រុមម្ចាស់រថយន្ត បានឲ្យដឹងថា ការតវ៉ានេះបន្ទាប់ពីក្រុមជញ្ជីងចល័ត តម្រូវឲ្យពួកគាត់បង់ថ្លៃ ផាកពិន័យក្នុង១តោន រហូតដល់៣០ម៉ឺនរៀល អីចឹងអ្នកខ្លះ លើសដល់១០តោន ទៅ១៨តោន គ្នាគ្មានលទ្ធភាពបង់ ហើយម្យ៉ាងទៀត រថយន្តដែលដឹកត្រូវស្តង់ដាហើយ ខាងជញ្ជីងនៅតែថា ខុសនេះខុសនោះទៀត តម្រួវឲ្យបង់ការផាកពិន័យ។
រថយន្ត ដែលក្រុមជញ្ជីងចល័តឃាត់ទុកនេះ មានប្រមាណ៧ ទៅ៨គ្រឿង។
រហូតមកដល់ម៉ោង១០ព្រឹកថ្ងៃដដែល លោកនួន លីហួន ប្រធានមន្ទីរសាធារណការខេត្តបានមកសម្របសម្រួលជាមួយក្រុមរថយន្តដឹកដីផងដែរ ៕ យឹម សុថាន