ខេត្តកំពង់ធំ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង កាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះមួយខ្នង (ទំហំ៧×៦ម៉ែត្រ)ធ្វើអំពីឈើ ជញ្ជាំងក្តាប្រក់ស៊ីបប្រូ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មាន់សល់ បណ្ដាលមកពី ភ្លើងចង្រ្កាន់ ម្ចាស់ផ្ទះឈ្មោះ អ៊ឺម ស៊ុម ភេទស្រី អាយុ ៧១ឆ្នាំ នៅ (ត្រូវជាប្រពន្ធអតីតយុទ្ធជនឈ្មោះឈុត ជាង) ។សម្ភារ ខូចខាតរួមមាន: ឈើគ្រឿងផ្ទះ ១គ្រឿង ស្មើ១១ម៉ែត្រគីប , កង់ចំនួន ២គ្រឿង, ទូដាក់ខោអាវ១ និងសម្ភារHមួយចំនួនទៀត។ ប៉ុន្តែពុំមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។
ប្រជាពលរដ្នបានឲ្យដឹងថា ពេលកំពុងកើត បងប្អូនជិតខាង រួមជាមួយសមត្ថកិច្ចបានជួយ ពន្លត់ដែរ តែដោយអំណាច ភ្លើងក្ដៅខ្លាំងពេក ពុំអាចជួយអ្វីបាននោះទេ ទើបបណ្ដាលឲ្យ ឆេះខ្ទេចអស់ទាំងស្រុងតែម្ដង ៕ ប៊ុន រិទ្ធី