ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានចុះបង្រ្កាបករណីរូបភាព និងសម្ភារៈអាសអាភាសមួយកន្លែង មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំសម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត។
ជនសង្ស័យ មាន ១០នាក់ ទី១-ឈ្មោះ Hone Daniel Richard ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥២៦១៣២៦៣១ ទី២-ឈ្មោះ PaulFrancisHarris ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥១៨០៣៩៤៤១ ទី៣- Thomas alexanderJeffries ភេទប្រុស ជនជាតិ អង់គ្លេសកាន់លិខិតឆ្លងដែនលេខGBR៥២៦៤៧៩០៩០ ទី៤-Job robertus ភេទប្រុស ជនជតិអង់គ្លេសកាន់លិខិតឆ្លងដែនNR ៥២១៩RP៧ ទី៥-VINcenthook ភេទប្រុស កាន់លិខិតឆ្លងដែនលេខGBR ៥២៨២៥០៧៨៦ ទី៦-Brasch paul Martin ភេទប្រុស ជនជាតិញូហ្សឺឡែន កាន់លិខិតឆ្លងដែន lk៥៣៧០៩៦ ទី៧-Stevens billy ភេទប្រុស ជនជាតិ អង់គ្លេស ទី៨-ballvrre David Nikolais Alex ភេទប្រុសជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ៣២២២២២៨២ ទី៩-drolet Jessicaភេទ ស្រី ជនជាតិកាណាដាកាន់លិខិតឆង្លដែនលេខAD២០៩៨១២ និងទី១០-Kazoleas Edensaran ភេទស្រី ជនជាតិ កាណាដាកាន់លិខិតឆ្លងដែនលេខGF៣២៨៦៥១។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យជូញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា៖ក្នុងកិច្ចប្រតិបតិ្តការនេះ បានប្រមូលភ្ញៀវទេសចរបាន ៧៧នាក់ ស្រី ៣៦នាក់ និងក្រុមអ្នករៀបចំចំនួន ១០នាក់(ជនសង្ស័យ) ដែលកំពុងច្រៀងរាំជារបៀបអាសអាភាស ក្នុងនោះ ភ្ញៀវចំនួន ៧៧នាក់ យើងបានយកមកដល់ស្នងការដ្ឋាន ធ្វើការអប់រំ រួចឲ្យគាត់ត្រឡប់ទៅវិញ។ ឯជនសង្ស័យទាំង ១០នាក់នេះ ត្រូវបានឃាត់ខ្លួន តាមបញ្ជាលោក កើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលដំបូង ខេត្តសៀមរាប ក្នុងករណីនេះ កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី