ខេត្តកែប៖ ថ្ងៃអង្គារ ១៤កេីត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រ ចំនួន ៥ កន្លែង។
ប្រព័ន្ធធារាសាស្ត្រទាំង៥កន្លែងនៅក្នុងខេត្តកែប រួមមាន ៖
១. ទំនប់អាងទឹក អូរក្រសា ស្ថិតក្នុងសង្កាត់អូរក្រសា ក្រុងកែប
២. ទំនប់អាងទឹក ដើមព្រីង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ
៣. ទំនប់ការពារទឹកប្រៃព្រែកតានេន ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ
៤. ទំនប់អាងទឹក អូរដូង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ
៥. ទំនប់អាងទឹក អូរថ្ម ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ៕