ភ្នំពេញ៖ ក្រុមជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ឃាត់ខ្លួន រួមនិងថ្នាំ១កញ្ចប់ធំ ខណៈពេលដែលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកមរា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ ផន ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅការដ្ឋានសំណង់ ស្ថិតនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ /ទី២.ឈ្មោះ ធី សុវណ្ណរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ /ទី៣.ឈ្មោះ វិន សីហា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីសំបួរមាស ស្ថិតនៅសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ កម្លាំងចម្រុះរបស់គណៈបញ្ជាការ ឯកភាពខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះត្រង់ចំណុចខាងលើ លុះដល់ម៉ោងកើតហេតុ ក៏មានជនសង្ស័យ ទាំង៣នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកស៊ុយស៊ុគីលែត(ZUZUKI LETS)ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1FI 31 19 ពីជើងទៅត្បូងដល់ចំណុចខាងលើ សមត្ថកិច្ចយើងក៏បានហៅឲ្យឈប់ត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម ដែលជនសង្ស័យឈ្មោះ ផន ភារុន លាក់ទុកក្នុងហោប៉ាវខោក្រោយខាងឆ្វេង ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ខាងលើ រួមនិងវត្ថុតាង យកមកសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដង្កោ
សមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈដែលសមត្ថកិច្ចដកហូតរួមាន ម៉ូតូម៉ាកZUZUKI LETS) មួយគ្រឿងនិងថ្នាំញៀនចំនួន១កញ្ចប់ធំ ។
បច្ចុប្បន្នជនសង្ស័យទាំង៣រួមវត្ថុតាងត្រូវបានសមត្ថកិច្ចកំពង់សាកសួរនាំនៅអធិការរដ្ឋានខណ្ឌដង្កោនិងករសាងសុំណូមរឿងបញ្ជនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ