ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តូចចិត្តមានជំងឺរ៉ាំរ៉ៃព្យាបាលមិនជាធ្វើអត្តឃាតចងកស្លាប់ចោលប្របន្ធកូន

ចែករំលែក៖

ខេត្តព្រៃវែង: បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនចោលប្រពន្ធកូន យ៉ាងអាណោចអាធ័ម ព្រោះតែមានជំងឺប្រចាំកាយព្យាបាលមិនជា ។

ហេតុការណ៍គួររន្ធត់នេះបានកើតឡើង កាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ស្ថិតនៅចំណុចបន្ទប់លើផ្ទះជនរងគ្រោះ ភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សពរងគ្រោះមានឈ្មោះ ខុន ឡូ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានយកក្រម៉ចំនួន២តភ្ជាប់គ្នា មកចង.កខ្លួនឯង ទៅនឹងននងផ្ទះក្នុងបន្ទប់បណ្តាលឲ្យស្លាប់ មិនដឹងតាំងពីពេលណាមកនោះទេ លុះពេលព្រលឹមស្រាងៗ ក្រុមគ្រួសារភ្ញាក់ពីដំណេកឃើញបែបនេះក៏មានការភ្ញាក់ផ្អើលតែម្តងទៅ ។ ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ការធ្វើអត្តឃាតនេះមូលហេតុដោយសារជនរងគ្រោះ មានជំងឺប្រចាំកាយយូរឆ្នាំមកហើយទោះបីប្រពន្ធកូនរកគ្រូពេទ្យ ឬគ្រូខ្មែរព្យាបាលក៏មិនជាដែរ ។

ក្រោយមកសមត្ថកិច្ចជំនាញចុះទៅដល់ធ្វើកោសល្យវិច័យសន្និដ្ឋានថារងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតប្រាកដមែន ទើប ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖