ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេឆេះខ្សែកាបនិងខ្សែភ្លើងតាមបង្គោលផ្អើលទាំងព្រឹកនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីឆ្លងចរន្តឆេះនៅបង្គោលភ្លើងមួយកន្លែង លើដងវិថីឯករាជ្យ ត្រង់ផ្លូវចំណោតចុះពីស្នងការដ្ឋាននគរបាលខេត្តក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ប៉ុន្តែមិនមានបង្កគ្រោះភយ័ដល់ពលរដ្ឋម្នាក់ណាឡើយ ។

ករណីនេះ បើតាមមន្ត្រីបច្ចេកទេសអគ្គីសនីដែលចុះទៅពិនិត្យកន្លែងកើតហេតុអះអាងថា បណ្តាលមកពីឆ្លងខ្សែកាបរបស់ក្រុមហ៊ុនឯកជនដែលតតាមបង្គោលភ្លើងមិនត្រឹមត្រូវតាមបច្ចេកទេស ។

តំណាងក្រុមហ៊ុនខ្សែកាបមួយសុំមិនប្រាប់ឈ្មោះបាននិយាយថា ភាគីខាងអគ្គីសនីគួរតែចុះពិនិត្យនិងរៀបចំខ្សែភ្លើងនិងខ្សែ ប្រពន្ធ័ផ្សេងឲ្យមានសណ្តាប់ធ្នាប់ ព្រោះក្រុមហ៊ុនខ្សែកាបនិងខ្សែប្រពន្ធ័ឯកជនទាំងនោះដែលមានវត្តមាននៅតាមបង្គោលសុទ្ធតែបង់លុយឲ្យគ្រប់ៗគ្នា ប្រការនេះមិនគួរបន្ទោសដាក់ក្រុមហ៊ុនឯកជនទេ។

ទោះជាយ៉ាងនេះក្តី អគ្គិភយ័នៅបង្គោលភ្លើងនេះ បានរលត់វិញហើយ ក្រោយសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់៕ ឆ្លាម សមុទ្រ


ចែករំលែក៖