ព្រះសីហនុ ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៧ព្រឹក សមត្ថកិច្ចទទួលបានព័ត៌មានថា មានសាកសព១នាក់ ដេកស្លាប់លើគ្រែ ក្នុងផ្ទះជួល បើកសិប្បកម្មផ្សាដែក យីហោ ជាង អឿន ស្ថិតក្នុង ក្រុម៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( មុខផ្លូវចូលរោងចក្រយូសុីន ) ។
សមត្ថកិច្ចបញ្ជាក់ថា សាកសពឈ្មោះ លាក់ វណ្ណី ភេទ ប្រុស ឆ្នាំកំណើត ០៨-១២-១៩៩៥ ( អាយុ ២៣ឆ្នាំ ) ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 110435468 មុខរបរ ជាងផ្សាដែក ស្រុកកំណើត ភូមិកំពង់ត្រែង ឃុំកំពង់ត្រែង ស្រុកកំពត ខេត្តកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ម្ចាស់ផ្ទះជួលខាងលើ ឈ្មោះ តឹក គិមឆាយ ហៅ ចេម ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ អាជីវករ ទីលំនៅ ក្រុម៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
បច្ចុប្បន្ន សាកសព ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុខាងលើ រង់ចាំ សមត្តកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ ចុះមកត្រួតពិនិត្យ ៕ ឆ្លាម សមុទ្រ