ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងចុះសីតុណ្ហភាពត្រជាក់ម្តងទៀត ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុ និយមបានប្រកាសកាលពីថ្ងៃទីព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ថា សីតុណ្ហភាពនៅកម្ពុជានឹងចុះត្រជាក់ជាលើកទី៤ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០១៨ខាងមុខ ។

ក្រសួងធនធានទឹក និងឧតុនិយមបាន បង្ហាញថា ការចុះត្រជាក់ជាថ្មីនេះដោយសារតែភាគខាងជើងប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិននិងខ្យល់មូសុងឥសាន។ ការចុះត្រជាក់លើកនេះត្រូវបានព្យាករនិងបែងចែកទៅតាមតំបន់ខុសៗគ្នាក្នុងនោះ៖

១-តំបន់ជួរភ្នំដងរែក ៖ សីតុណ្ហភាព អប្បរមានឹងថយចុះត្រជាក់នៅក្នុងរង្វង់១៣ ទៅ១៤អង្សាសេ។

២-ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹង ត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមានឹងថយចុះមកនៅ ក្នុងរង្វង់១៥ទៅ១៦អង្សាសេ។

៣-ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូង ឃ្មុំ ក្រចេះ និងខេត្តកោះកុងសីតុណ្ហភាព អប្បបរមានឹងថយចុះមកនៅក្នុងរង្វង់១៧ ទៅ១៨អង្សាសេ ។

៤-រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពង់ ស្ពឺ តាកែវ កណ្តាល ព្រៃវែង និងខេត្តស្វាយ រៀងសីតុណ្ហភាពអប្បបរមានឹងថយចុះមកនៅក្នុងរង្វង់១៩ទៅ២០អង្សាសេ។

៥-ខេត្តកែប កំពត និងខេត្តព្រះសីហនុ សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី២៣ទៅ ២៤អង្សាសេ ។

ជាមួយនឹងអាកាសធាតុចុះត្រជាក់បែបនេះក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់វីវកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនសូមយកចិត្តទុកដាក់ថែទាំសុខភាពខ្ពស់ និងមានការប្រុងប្រយ័ត្ន ផង ៕ ប្រាថ្នា


ចែករំលែក៖