ខេត្តកំពង់ធំ៖ ឆេះភ្លើងធូបរាល់ដាលអស់ផ្ទះមួយខ្នង និងរថយន្ដលុចស៊ីសមួយគ្រឿងកាលពី វេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នៅភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះអ៊ូ ហៀង ភេទប្រុស ជាគ្រូបង្រៀន និង ប្រពន្ធឈ្មោះ ជុំ សុជាតា ជាគ្រូបង្រៀនដូចគ្នានៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនមានជ័យ។ អគ្គិភ័យបានឆេះផ្ទះ១ខ្នង៤ម៉ែត្រគុណ១០ម៉ែត្រ អស់ទាំងស្រុង និង ឡាន លុចសីសRX៣០០ ចំនួន ១ គ្រឿង ព្រមទាំងសម្ភារមួយចំនួនធំ។
លោក អ៊ួង ម៉ាលី អធិការ ស្រុកសណ្ដាន បានឲ្យដឹងថា ករណីអគ្គិភ័យឆាប់ឆេះផ្ទះនេះបណ្ដាលមកពីភ្លើងធូប ពេលម្ចាស់២ផ្ទះបានអុជធូប រួចនាំប្ដីប្រពន្ធទៅបង្រៀនសិស្ស ទាំង២នាក់ លុះភ្លើងឆេះពេញបន្ទុកហើយបានដឹង ពេលដឹងម្ចាស់វង្វែង រកសោមិនឃើញ បណ្ដាលឲ្យភ្លើងឆេះផ្ទះអស់ទាំងស្រុង សូម្បីឡានទឹកទៅ ក៏មិនទាន់ បានត្រឺមជួយពន្លត់រងើកភ្លើងតែប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចទទួលបានព័ត៌មាន បឋម គឺផ្ទះ១ខ្នង ទំហំ ៤ម៉ែត្រគុណនឹង១០ម៉ែត្រ ឆេះអស់ទាំងស្រុង រថយន្ដលុចស៊ីស១គ្រឿង លុយខ្មែរ ៩លានរៀល ខ្សែដៃមាស៥ជី និងផ្លាកទីន៥ជី កុំព្យួទ័រ និងម៉ាស៊ីនបោកខោអាវ ព្រមទាំងសម្ភារមួយចំនួន ៕ ប៊ុន រិទ្ធី