ខេត្តកណ្តាល៖ ជានិច្ចកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានគិតគូរក្សា ពីសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធក្នុងក្របខ័ណ្ឌទូទាំងប្រទេសប៉ុណ្ណោះទេ គឺបានជម្រុញដល់ក្រុមការងារចុះជួយ និងសួរសុខទុក្ខប្រជាជនជាប្រចាំដល់មូលដ្ឋាន ជាមួយនិងការផ្សាភ្ជាប់មនោសញ្ចេតនាជាមហាគ្រួសារតែមួយនៃគណបក្សប្រជាជនកម្ពុជា ។
ជាក់ស្តែង នៅថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី រួមជាមួយលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជាសម្ភារៈចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានសុខភាពទន់ខ្សោយ ចំនួន២០គ្រួសារ ដែលកំពុងរស់នៅចំនួន ០៥ភូមិគឺ ភូមិព្រែកស្នង, ភូមិព្រែកស្នាយ, ភូមិស្វាយតានី, ភូមិព្រែកតាជ្រូក និងភូមិទួលសូភី ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ក្រុមការងារបានអោយដឹងថា៖ សម្ភារៈទាំងនោះរួមមាន៖
១.អង្ករចំនួន២០បាវ
២.ទឹកស៊ីអ៊ីវចំនួន២០យួរ
៣.ទឹកត្រីចំនួន២០យួរ
៤.មីចំនួន២០កេសតូច
៥.ឧបត្ថម្ភថវិកាជូនគ្រួសារមានជីវភាពខ្វះខាត និងមានសុខភាពទន់ខ្សោយចំនួន២០គ្រួសារ ក្នុង១គ្រួសារថវិកាចំនួន ៥០,០០០៛
៦.ឧបត្ថម្ភថវិកាជូនប្រជាការពារភូមិចំនួន១០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០,០០០៛
៧.ឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំ ៩នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០,០០០៛
៨.ឧបត្ថម្ភមេភូមិ ៥នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២០,០០០៛។ ក្នុងលោកអភិបាលស្រុកក៏ជួយឧបត្ថម្ហក្នុងកម្មវិធីនេះចំនួន៤០មុឺនរៀលផងដែរ។
បងប្អូនប្រជាជនបានសំដែងនូវការដឹងគុណ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី រួមជាមួយលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ជាមួយនិងក្រុមការងារលោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី រួមជាមួយលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង តែងបានយកចិត្តទុកដាក់ដល់ពួកគាត់ និងចុះដល់ៗមូលដ្ឋានដោយផ្ទាល់៕ សុខ ខេមរា