ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌជ្រោយចង្វាសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ៥នាក់​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចុះបង្ក្រានករណីជួញដូរ​ និងចែកចាយគ្រឿងញៀន​ មួយកន្លែង​ កាលពីម៉ោងជិត២រសៀល​ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងរោងកម្មករ​ ក្នុងបុរីឌឺមេគង្គរ៉ូយ៉ាល​ ភូមិខ្ទរ​ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង​ ៥នាក់ខាងលើដែលត្រូវឃាត់ខ្លួននោះ​ ទី១-ឈ្មោះ​ សន​ វាសនា​​ អាយុ​ ៣៥ឆ្នាំ​ ទី២-ឈ្មោះ​ សុខ​ ជា​​ អាយុ​ ២៥ឆ្នាំ​ ទី៣-ឈ្មោះ​ ប្រាក់​ ទិត្យ​ អាយុ​ ២០ឆ្នាំ​ ទី៤-ឈ្មោះ​ អៀម​ រតនា​​ អាយុ​ ១៨ឆ្នាំ​ និងទី៥-ឈ្មោះ​ ធី​ សីលា​​ អាយុ​ ២៥ឆ្នាំ​ បច្ចុប្បន្នអ្នកទាំង​ ៥នាក់ខាងលើមានមុខរបរ​ កម្មករសំណង់ស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌ​ បានប្រាប់អោយដឹងថា​ មុនពេលកម្លាំងកងរាជអាវុធខណ្ឌ​ជ្រោយចង្វាបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឆក់ចូលបង្ក្រាបទីតាំង​ មួយកន្លែងនៅក្នុងរោងកម្មករ​ ក្នុងបុរីឌឺមេគង្គរ៉ូយ៉ាល​ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន​ ៥នាក់​ ដកហូតថ្នាំញៀនចំនួន​ ៦កញ្ចប់​ក្នុងមាន​ ២កញ្ចប់ធំ​ល្មម ដាវសាំម៉ូរ៉ៃចំនួន​ ២ដើម​ ឧបករណ៍ប្រើប្រាស់មួយចំនួន​ និងម៉ូតូ​ មួយគ្រឿង​ ម៉ាក​ ហុងដា​សង់​ ស៊េរីឆ្នាំ២០១៥​ ភ្នំពេញ​ 1CQ-8762​ ។

បន្ទាប់ពីសាកសួរជនសង្ស័យខាងលើរួចមក​ កម្លាំងកងរាជអាវុធហត្ថខណ្ឌ​ បានបញ្ជូនជនសង្ស័យទាំងនោះ​ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖