ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធលក់ទូដាក់ខោអាវ ទាញពូថៅដៃកាប់ជាច្រើនកន្លែងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពត៖ ស្ត្រីម្នាក់ បានរងរបួសធ្ងន់ស្ទើរសុះសាច់ ហើយត្រូវបានបងប្អូនកូន ចៅ ដឹកទៅសង្គ្រោះភ្លាមៗនៅមណ្ឌលសុខភាពស្រុក បន្ទាប់ពីមានជម្លោះជាមួយនិងប្តីរឿងលក់ទូខោអាវ ។

ករណីហឹង្សាលើគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិ​ព្រៃ​ឈើទាល ឃុំ ប្រ​ភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពត ។

យោងតាមប្រភពពីមន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុនៃការប្រើហឹង្សាប្តីយកពូថៅដៃកាប់ប្រពន្ធនេះ គឺផ្តើមចេញពីការ​ឈ្លោះប្រកែក​គ្នា អំពី​រឿង ​ស្រ្តីរងគ្រោះ​ជា​ប្រពន្ធ បាន​លក់​ទូ​ដាក់​ខោអាវឲ្យគេមិនប្រាប់ប្តី ទើប​ធ្វើ​ប្តី​ខឹងសម្បា ហើយក៏​យក​កូន​ពូថៅ​ដៃ ទៅ​កាប់​ជាច្រើន​ពូថៅ ចំក្បាល និង​ខ្លួន បណ្តាល​ឲ្យ​របួស​ធ្ងន់តែម្តង ។

ជនរងគ្រោះ​ជា​ប្រពន្ធ មានឈ្មោះ នូ​ច សារ៉ូ ភេទ​ស្រី អាយុ ៥៧ឆ្នាំ ។ ចំណែកឯ​ជនសង្ស័យ​ជា​ប្តី ឈ្មោះ អ៊ឹម ប៉ាន​ភេទ​ប្រុស អាយុ ៥៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ក្នុងភូមិ ឃុំ​កើតហេតុខាងលើ ។

សមត្ថកិច្ចដដែរ បាន​បន្តថា មុន​ពេលកើតហេតុនោះ គឺ២នាក់​ប្តី​ប្រពន្ធ បាន​ឈ្លោះប្រកែក​គ្នា​រឿង ស្រ្តីរងគ្រោះ​ បាន​លក់​ទូ​ដាក់​ខោអាវលក់ឲ្យអ្នកដទៃ ទើប​ធ្វើ​ប្តី​ខឹងរហូតឈានទៅយក​កូន​ពូថៅ​ដៃ មក​កាប់ប្រពន្ធរបស់ខ្លួន​ជាច្រើន​ពូថៅ ចំក្បាល និង​ខ្លួន បណ្តាល​ឲ្យ​រងរបួសធ្ងន់​ ហើយត្រូវ​បានបងប្អូនព្រមទាំងកូន ចៅ ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ។

ក្រោយ​កើតហេតុ ជនសង្ស័យ​ជា​ប្តី បាន​រត់​គេចខ្លួនបាត់ដោយបន្សល់ទុក​​វត្ថុតាង កូន​ពូថៅ​ដៃ​ចំនួន១ដើម នៅ​កន្លែងកើតហេតុ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវ ស្វែងរក​ចាប់​ជនដៃដល់(ជាប្តី) យកមក​ផ្តន្ទាទោស​តាមនីតិវិធី ៕ស តារា


ចែករំលែក៖