ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺ៦ឆ្នាំព្យាបាលមិនជាចងកសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ នាំគ្នាជួយសង្គ្រោះ ប៉ុន្តែយឺតពេលទៅហើយ ខណៈដែលមានជំងឺប្រចាំកាយចងកសម្លាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង៧ព្រឹក នៅភូមិដងក្ដា ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលសង្ស័យចងកសម្លាប់ខ្លួនមានឈ្មោះ ម៉ៅ វិន អាយុ៦១ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានពីភ្លាម សមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលជំនាញ និងគ្រូពេទ្យចុះមកពិនិត្យភ្លាមៗឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយចងកពិតប្រាកដមែន មិនមែនជារឿងឃាដកម្មនោះទេ ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

តាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថា ប្ដីគាត់គឺមានជំងឺប្រចាំកាយប្រមាណ៦ឆ្នាំមកហើយ ខណៈយកទៅព្យាបាល និងផឹកថ្នាំសង្កូវដែរ តែមិនបានធូរស្រាលនោះទេ ។

ប្រភពបន្តថា មុនកើតហេតុ ក្រុមគ្រួសារ និងកូនៗជាប់រវល់ទៅខាងក្រៅផ្ទះ លុះត្រឡប់មកវិញ ក៏មានសភាពស្ងាត់ជ្រងំខុសប្លែកពីធម្មតា ទើបមានការងឿងឆ្ងល់ ក៏ដើរមើលជុំវិញផ្ទះ ស្រាប់តែឃើញជនរងគ្រោះចងកដោយក្រមានៅនឹងទ្រុងមាន់របស់ខ្លួនស្លាប់បាត់ទៅហើយ ៕ យឹម សុថាន


ចែករំលែក៖