ព័ត៌មានទាន់ហេតុការណ៍៖

របៀបធ្វើឲ្យគេងលក់ស្រួលជាមួយនឹងលក្ខណៈពិសេសរបស់ Google Home’s White Noise

ចែករំលែក៖

ខ្ញុំជាមនុស្សម្នាក់ក្នុងចំនោមមនុស្សជាច្រើន​ ដែលអាចគេងលក់បានស្រួល លុះត្រាតែនៅក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានសម្លេងរំខាន ។ ការគេងបើកបង្អួចមិនមែន​ជាជម្រើសដល់ល្អសម្រាប់ខែកុម្ភះ ក្នុងទីក្រុងញ៉ូយកនោះទេ ដូច្នោះ ជាធម្មតាខ្ញុំគ្រាន់តែបើកកង្ហាតូចមួយក្នុងបន្ទប់ ដើម្បីជៀសវាងសម្លេងរំខាន ។ ប៉ុន្តែ ប៉ុន្មានសប្តាហ៏មុន ខ្ញុំបានស្វែងយល់ពី Google Home Speakers ដែលអាចចាក់សម្លេងបានតាមតម្រូវការ ។​ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសម្លេងដ៏ពិរោះរបស់ Google Home Mini ដ៏តូចរបស់ខ្ញុំ ដែលមានសម្លេងបាសកាន់តែប្រសើរជាងAmazon Echo Dot ដែលខ្ញុំដាក់ក្នុងបន្ទប់ទទួលភ្ញៀវទៀត ។​ ខ្ញុំជឿជាក់ថា​ ប្រសិទ្ធភាពរបស់វាគឺល្អប្រសើរជាងមុននៅត្រង់ Regular Home និង the Home Max ។ វាមានមុខងារជាជំនួយការ Google នៅលើទូរស័ព្ទរបស់អ្នក ហើយអាចតភ្ជាប់សម្លេងជាមួយនឹងឧបករណ៏ផ្សេងៗថែមទៀត ។​

អ្នកអាចបញ្ជាលើ Home ដោយគ្រាន់តែនិយាយថា “Hey Google, help me relax” ឬក៏ OK Google, play ambient noise” ឬ “white noise” ។

ប្រសិនបើអ្នកចង់ឲ្យ Google ចាក់ភ្លេងប្រភេទណាមួយ អ្នកគ្រាន់តែនិយាយឈ្មោះប្រភេទភ្លេងនោះទៅកាន់វាទៅបានហើយ ឧទាហរណ៏ដូច ភ្លេង A Crackling fireplace ឬ A Running River ។ ភ្លេងប្រភេទ “Rain” ជាជម្រើសទី ១ របស់ខ្ញុំ ដែលជាប្រភេទភ្លេងទាក់ទងនឹងអាកាសធាតុខាងក្រៅ ។

ខាងក្រោមនេះជាជម្រើសសំឡេងរបស់ Google :

• Relaxing sounds

• Nature sounds

• Water sounds

• Running water sounds

• Outdoors sound

• Babbling brook sounds

• Oscillating fan sounds

• Fireplace sounds

• Forest sounds

• Country sounds

• Ocean sounds

• Rain sounds

• Thunderstorm sounds

• White sound

Google home អាចបន្តចាក់ភ្លេងបានជាអតិបរមា​ ១ ម៉ោង ។ បើតាមដែលខ្ញុំដឹង វាមិនមានមធ្យោបាយណាមួយសម្រាប់បញ្ជាឲ្យ Google ចាក់ភ្លេងបានលើសពី​ ១ ម៉ោងឡើយ ។ បើទោះជា​យ៉ាងនេះក្តី វានៅមានលក្ខណៈពិសេសជាច្រើនទៀត ដែលអាចជួយឲ្យអ្នកគេងបានលក់ស្រួលល្អ ៕ ហេង លក្ខិណា


ចែករំលែក៖