ខ្ញុំជាមនុស្សម្នាក់ក្នុងចំនោមមនុស្សជាច្រើន ដែលអាចគេងលក់បានស្រួល លុះត្រាតែនៅក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានសម្លេងរំខាន ។ ការគេងបើកបង្អួចមិនមែនជាជម្រើសដល់ល្អសម្រាប់ខែកុម្ភះ ក្នុងទីក្រុងញ៉ូយកនោះទេ ដូច្នោះ ជាធម្មតាខ្ញុំគ្រាន់តែបើកកង្ហាតូចមួយក្នុងបន្ទប់ ដើម្បីជៀសវាងសម្លេងរំខាន ។ ប៉ុន្តែ ប៉ុន្មានសប្តាហ៏មុន ខ្ញុំបានស្វែងយល់ពី Google Home Speakers ដែលអាចចាក់សម្លេងបានតាមតម្រូវការ ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសម្លេងដ៏ពិរោះរបស់ Google Home Mini ដ៏តូចរបស់ខ្ញុំ ដែលមានសម្លេងបាសកាន់តែប្រសើរជាងAmazon Echo Dot ដែលខ្ញុំដាក់ក្នុងបន្ទប់ទទួលភ្ញៀវទៀត ។ ខ្ញុំជឿជាក់ថា ប្រសិទ្ធភាពរបស់វាគឺល្អប្រសើរជាងមុននៅត្រង់ Regular Home និង the Home Max ។ វាមានមុខងារជាជំនួយការ Google នៅលើទូរស័ព្ទរបស់អ្នក ហើយអាចតភ្ជាប់សម្លេងជាមួយនឹងឧបករណ៏ផ្សេងៗថែមទៀត ។
អ្នកអាចបញ្ជាលើ Home ដោយគ្រាន់តែនិយាយថា “Hey Google, help me relax” ឬក៏ OK Google, play ambient noise” ឬ “white noise” ។
ប្រសិនបើអ្នកចង់ឲ្យ Google ចាក់ភ្លេងប្រភេទណាមួយ អ្នកគ្រាន់តែនិយាយឈ្មោះប្រភេទភ្លេងនោះទៅកាន់វាទៅបានហើយ ឧទាហរណ៏ដូច ភ្លេង A Crackling fireplace ឬ A Running River ។ ភ្លេងប្រភេទ “Rain” ជាជម្រើសទី ១ របស់ខ្ញុំ ដែលជាប្រភេទភ្លេងទាក់ទងនឹងអាកាសធាតុខាងក្រៅ ។
ខាងក្រោមនេះជាជម្រើសសំឡេងរបស់ Google :
• Relaxing sounds
• Nature sounds
• Water sounds
• Running water sounds
• Outdoors sound
• Babbling brook sounds
• Oscillating fan sounds
• Fireplace sounds
• Forest sounds
• Country sounds
• Ocean sounds
• Rain sounds
• Thunderstorm sounds
• White sound
Google home អាចបន្តចាក់ភ្លេងបានជាអតិបរមា ១ ម៉ោង ។ បើតាមដែលខ្ញុំដឹង វាមិនមានមធ្យោបាយណាមួយសម្រាប់បញ្ជាឲ្យ Google ចាក់ភ្លេងបានលើសពី ១ ម៉ោងឡើយ ។ បើទោះជាយ៉ាងនេះក្តី វានៅមានលក្ខណៈពិសេសជាច្រើនទៀត ដែលអាចជួយឲ្យអ្នកគេងបានលក់ស្រួលល្អ ៕ ហេង លក្ខិណា