ព័ត៌មានទាន់ហេតុការណ៍៖

រូបភាពស្មាតហ្វូន Galaxy S9 កាន់តែលេចធ្លោជាមួយនឹងកម្មវិធីស្កេនស្នាមម្រាមដៃនិងពណ៌ភ្លឺ

ចែករំលែក៖

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងប្រកាសចេញ​ Galaxy S9 នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ​ ដោយធ្វើឡើងនៅ Mobile World Congress នៅថ្ងៃទី 25 ខែកុម្ភៈ​ ហើយការលេចចេញចុងក្រោយបង្អស់របស់ Evan Blass នៅលើបណ្តាញសង្គម Twitter គឺផ្តល់ឱ្យយើងនូវរូបរាងដ៏ល្អបំផុតរបស់ទូរស័ព្ទដ៏ទំនើបមួយនេះ។ ជាមួយនឹងរូបរាងដំបូងនៃពណ៌ Lilac Purple ថ្មីរូបភាពនេះផ្តល់ឱ្យយើងនូវរូបរាងដ៏ល្អមួយដោយបំពាក់នូវឧបករណ៍ស្កេនស្នាមម្រាមដៃដែលបានរចនាឡើងថ្មីនៅក្រោមកាមេរ៉ាដែលជាផ្នែកដ៏សំខាន់មួយនៃ S8 ។

អ្វីដែលកាន់តែពិសេសជាមួយនឹងរូបភាពម៉ូឌែល​ S9 Plus ថ្មីនេះ​ គឺមានកាមេរ៉ាទំហំកាន់តែធំរហូតដល់ទៅពីរ​ ដែលមើលទៅជាម៉ូឌែលតម្រង់ទិសបញ្ឈរស្រដៀងនឹង iPhone X ។Samsung បានបញ្ជាក់ថាម៉ូឌែលទូរស័ព្ទថ្មីនេះនឹងផ្តល់នូវរូបភាពកាមេរ៉ាកាន់តែច្បាស់ ដូច្នោះ​ យើងមានតែរង់ចាំមើលថា​តើវាមានភាពអស្ចារ្យ​ និង​ ភ្លែកភ្នែកកម្រិតណា​ ។

ស្មាតហ្វូន S9 នឹងត្រូវបានដាក់បង្ហាញជាបួនពណ៌គឺ​ Midnight Black, Lilac Purple, Titanium Gray​ និង Coral Blue​ បើទោះបីជាមិនទាន់ច្បាស់ថា​នឹងមានដាក់លក់ទាំង​ 4 ពណ៌នៅគ្រប់ទីផ្សារក៏ដោយ​ ៕ ហេង លក្ខិណា


ចែករំលែក៖