ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនដែលទិញបន្តមកពីវាលខ្សាច់ចាក់អង្រែលើ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ដែលទិញបន្តមកពីវាលខ្សាច់ ចាក់អង្រែលើ ជិត១០កញ្ចប់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ជួយដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនត្រូវចោទ មានឈ្មោះ សេង ពិសិដ្ឋ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

សូមជម្រាបថា៖ នគរបាលស្រុកស្អាងបានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីរូបគេទិញគ្រឿងញៀនពីម្តុំវាលខ្សាច់ សង្កាតចាក់អង្រែលើ ខណ្ឌមានជយ័យកមកចែកចាយបន្តកាលពីថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៩និង១០នាទី នៅចំណុច ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដកហូតសារធាតុញៀន(ម៉ាទឹកកក)៩កញ្ចប់ (មធ្យម ០១កញ្ចប់ ,តូច ០៨កញ្ចប់) និងឧបករណ៍វ៉ិចខ្ចប់ប្រើប្រាស់មួយចំនួន ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ សេង ពិសិដ្ឋ បានសារភាពថា គ្រឿងញៀនខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ រាជធានីភ្នំពេញ តម្លៃ២០០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ២ម៉ឺនរៀល ៕ ឆ ដា


ចែករំលែក៖