ព័ត៌មានទាន់ហេតុការណ៍៖

មានការភ្ញាក់ផ្អើលទាំងព្រលឹមក្រោយពីប្រទះឃើញសាសពដេកស្លាប់ស្អុយរលួយនៅចង្កេះភ្នំដងរ៉ែក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើល ក្រោយពីមានការប្រទះឃើញ សាសពបុរសវ័យចំណាស់ម្នាក់ដេកស្លាប់ស្អុយរលួយនៅចង្កេះភ្នំដងរ៉ែក ជិតច្រកទ្វាអន្តរជាតិជាំសាង៉ាំ នៅចិញ្ចើមផ្លូវជាតិ៦៧ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណទេដែលមានអាយុប្រហែលពី៥០ទៅ៦០ឆ្នាំ ដោយមានស្ថានភាពស្អុយរលួយ មើលលែងយល់ទៅហើយ ។

សមត្ថកិច្ចបានកោសល្យវិច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះប្រហែលជាស្រវឹងស្រា ហើយចូលទៅជ្រកដេកស្លាប់តែម្ដង ព្រោះកន្លែងកើតហេតុដែលសាកសពបានដេកស្លាប់នោះ រកឃើញមានមីពីរកញ្ចប់ហូបអស់មួយកញ្ចប់ និងមានស្រាសល់កន្លះដប ។

ក្រៅពីមានការពិនិត្យរួចរាល់សមត្ថកិច្ចបាន ប្រគល់ឲ្យអាជ្ញាធរចាត់ចែងទៅតាមប្រពៃណី ព្រោះថារកសាច់ញាតិមិនទាន់ឃើញ ៕ប៉ែន នួន


ចែករំលែក៖